ព័ត៌មានអន្តរជាតិ

Update៖ ក្រុមហាម៉ាស់ នឹងមិនឯកភាព លើកិច្ចព្រមព្រៀង ជាមួយអ៊ីស្រាអ៊ែល ឡើយដរាបណា មិនបញ្ឈប់សង្គ្រាមនៅ តំបន់ហ្គាហ្សា

Xinhua

ហ្គាហ្សា៖ មន្ត្រីម្នាក់នៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទី្ ដែលគេស្គាល់ថា (ហាម៉ាស់) បានលើកឡើងកាលពីថ្ងៃអាទិត្យថា ចលនានេះនឹងមិនទទួល យកកិច្ចព្រមព្រៀង ណាមួយជាមួយអ៊ីស្រាអ៊ែល ដែលនេះ មិនរាប់បញ្ចូលទាំងការបញ្ឈប់ អរិភាពនៅក្នុងតំបន់ ហ្គាហ្សាស្ទ្រីបនោះទេ ។

លោក Sami Abu Zuhri មន្ត្រីជាន់ខ្ពស់ របស់ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចលនានេះ “នឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយដែលមិនរាប់បញ្ចូល ទាំងការបញ្ចប់សង្គ្រាមនៅហ្គាហ្សានោះទេ” ។

លោក Abu Zuhri បានលើកឡើងទៀតថា ការឆ្លើយតប របស់អ៊ីស្រាអ៊ែល ដែលបានឈានដល់ចលនា តាមរយៈអ្នកសម្រុះសម្រួល កំពុងស្ថិតនៅ ក្រោមការសិក្សា ហើយថា វាលឿនពេកហើយក្នុងការ សម្រេចបាននូវការ សម្រេចចិត្តទាក់ទងនឹងរឿងនេះ ។

យោងតាមប្រភពពីចលនានេះបានឲ្យដឹងថា គណៈប្រតិភូក្រុមហាម៉ាស់ គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងគែរនៅថ្ងៃចន្ទនេះ ដើម្បីផ្តល់ការឆ្លើយតបរបស់ចលនាទាក់ទង នឹងបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងដើម្បីចរចាកិច្ចព្រមព្រៀង ដោះដូរចំណាប់ខ្មាំងសម្រាប់អ្នកទោស ជាមួយអ៊ីស្រាអ៊ែ ។

ប្រភពដែលមិនចង់ប្រាប់ឈ្មោះ លោកបានឲ្យដឹងទៀតថា គណៈប្រតិភូដែលដឹកនាំដោយលោក Khalil Al-Hayya អនុប្រធានក្រុមហាម៉ាស់ប្រចាំតំបន់ហ្គាហ្សា ។

នៅព្រឹកថ្ងៃដដែលនេះ ដូចដែលបានរាយការណ៍ ដោយវិទ្យុ សាធារណៈរបស់អ៊ីស្រាអ៊ែល មន្ត្រីជាន់ខ្ពស់អ៊ីស្រាអ៊ែល បានពណ៌នា ការអភិវឌ្ឍន៍បច្ចុប្បន្នថា ជា “ពេលវេលាសម្រេច ចិត្តក្នុងកិច្ចខិតខំ ប្រឹងប្រែង ដើម្បីឈានដល់ កិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំងថ្មី ជាមួយក្រុមហាម៉ាស់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top