ព័ត៌មានអន្តរជាតិ

ព្យុះកំបុតត្បូង ឆក់យកជីវិតមនុស្ស អស់៥នាក់ បង្កជាគ្រោះទឹកជំនន់ និងព្យុះព្រិលវាយប្រហារ ខេត្តក្វាងទុង ប្រទេសចិន

AFP

ប៉េកាំង៖ ព្យុះកំបុតត្បូងដ៏ខ្លាំងមួយ បានបោកបក់មកលើទីក្រុងដ៏ធំរបស់ប្រទេសចិន ដែលស្ថិតនៅភាគខាងត្បូង នៃទីក្រុងក្វាងចូវ កាលពីរសៀលថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្ស អស់ចំនួន ៥នាក់ និងរបួស៣៣នាក់ ខណៈដែលភ្លៀង បានធ្លាក់ចុះយ៉ាងខ្លាំង និងមានព្យុះព្រិលបានវាយប្រហារ មកលើទីក្រុងនៃខេត្តក្វាងទុង។

អាជ្ញាធរបានបញ្ជាក់ថា ខ្យល់ព្យុះកំបុតត្បូងមានស្ថិតក្នុងកម្រិត៣ ដែលកម្រិតខ្ពស់បំផុតគឺកម្រិត៥ ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ឲ្យដឹងថា ការស៊ើបអង្កេតលើការខូចខាត ដែលបង្កឡើងកំពុងដំណើរការនៅឡើយទេ ។

អាជ្ញាធរបានឲ្យដឹងថា សរុបអគាររោងចក្រចំនួន ១៤១ខ្នងបានរងការខូចខាត ។

ទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយថា ស្ថានីយ៍អាកាសធាតុនៅក្នុងភូមិ Liangtian ក្នុងស្រុក Baiyun នៃទីក្រុង Guangzhou ដែលមានចម្ងាយ ប្រហែល២,៨គីឡូម៉ែត្រពី “ចំណុច នៃការកើតឡើង” របស់ព្យុះកំបុតត្បូងបាន ចុះក្នុងបញ្ជីខ្យល់បក់ អតិបរមា ២០,៦ម៉ែត្រក្នុង១វិនាទីនៅម៉ោង ប្រហែល៣រសៀល ។

ព្យុះនេះបានកើតឡើងនៅគ្រា ដែលខេត្តក្វាងទុង កំពុងប្រឈមមុខនឹងគ្រោះទឹកជំនន់ ដែលនៅក្នុងកំណត់ត្រា ដែលបណ្តាលមកពីភ្លៀងធ្លាក់ចុះខ្លាំង ដោយបានបណ្តាល ឲ្យមនុស្ស យ៉ាងហោចណាស់៤នាក់ស្លាប់ និងរាប់ម៉ឺននាក់ផ្លាស់ទីលំនៅ នៅទូទាំងទីក្រុងជាច្រើន ហើយមនុស្សតិចបំផុត ១០នាក់ក៏ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top