ព័ត៌មានអន្តរជាតិ

ភាពវៃឆ្លាត ដើម្បីផ្តល់ផល ប្រយោជន៍

ការទទួលខុសត្រូវរួមគ្នា!វេទិកាស្តីពីការច្នៃប្រឌិតថ្មី ផ្នែកប្រព័ន្ធសារព័ត៌មាន សកលលើកទី៣ ប្រារព្ធធ្វើនៅទីក្រុងប៉េកាំង
ថ្ងៃទី ២៩ ខែមេសា វេទិកា ស្តីពីការច្នៃប្រឌិតថ្មី ផ្នែកប្រព័ន្ធសារព័ត៌មានសកល លើកទី៣ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង ។ ក្រោមប្រធានបទ “ភាពវៃឆ្លាតដើម្បីផ្តល់ផលប្រយោជន៍ ការទទួលខុសត្រូវរួមគ្នា ៖

ការគ្រប់គ្រង ប្រព័ន្ធសារព័ត៌មាន វៃឆ្លាតសិប្បនិម្មិត” ។ លោក ShenHaixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ក្រោមការចង្អុលបង្ហាញ នៃស្មារតីសុន្ទរកថា គន្លឹះរបស់លោកXi Jinping ប្រធានរដ្ឋចិនស្តីពីការអភិវឌ្ឍកម្លាំងផលិតកម្ម គុណភាពថ្មី អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានផលិតរឿងភាគខ្នាតខ្លី AI មួយចំនួនក៏ដូចជា «ទេវកថាចិន» ដែលជារឿងភាគខ្នាតខ្លីដំណើរ ការផលិតដោយ AI ទាំងស្រុងដែលបានបង្កើតទីផ្សារថ្មី នៃការបង្កើតស្នាដៃ វប្បធម៌និងសិល្បៈ និងការបន្តវេនវប្បធម៌តាមរយៈម្លាំងផលិតកម្មគុណភាពថ្មី និងកម្លាំងផ្សព្វផ្សាយគុណភាពថ្មី៕ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top