ព័ត៌មានអន្តរជាតិ

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ផលិតកម្មវិធីផ្លាស់ប្តូរវប្បធម៌ ចំណីអាហារចិន-បារាំង ខ្នាតធំឈ្មោះ «ការប្រកួត នៃចុងភៅចិន-បារាំង»

ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិន ជិតនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង នៅថ្ងៃទី ៣០ ខែមេសា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងស្ថានទូតបារាំង ប្រចាំនៅប្រទេសចិន បានរួមគ្នាចាប់ផ្តើមផលិតកម្មវិធីផ្លាស់ប្តូរ វប្បធម៌ចំណីអាហារចិន-បារាំងខ្នាតធំ ឈ្មោះ«ការប្រកួតនៃចុងភៅចិន-បារាំង»។

លោក ShenHaixiong អនុរដ្ឋមន្រ្តី នៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោក Bertrand Lortholary ឯកអគ្គរដ្ឋទូតបារាំងប្រចាំ នៅប្រទេសចិននិងភ្ញៀវកិត្តិយស ជាច្រើនរូបបានរួមគ្នា ដាក់ឱ្យដំណើរការកម្មវិធី ។

កម្មវិធី«ការប្រកួតនៃចុងភៅចិន-បារាំង»មានចំនួន ១០ ភាគ ដែលមួយភាគមានរយៈពេល៦០នាទី ហើយបានអញ្ជើញមេចុងភៅចំនួន ២០នាក់មកពីប្រទេសចិន និងបារាំង ដើម្បីប្រកួតជាក្រុម ។ កម្មវិធីនេះនឹងចាក់ផ្សាយតាមប៉ុស្តិ៍មួយចំនួននិងវេទិកាផ្សេង នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធសារព័ត៌មានបារាំង៕

To Top