ព័ត៌មានអន្តរជាតិ

កម្មករ​វេណេស៊ុយអេឡា ដើរ​ដង្ហែ​ក្បួនតវ៉ា ដោយគាំទ្រ​ ប្រធានាធិបតី ប្រឆាំងនឹងការ​ ដាក់​ទណ្ឌកម្ម​ របស់​អាមេរិក

AFP

ការ៉ាកាស៖ កម្មករវ៉េណេស៊ុយអេឡា មកពីទូទាំងប្រទេស បានប្រមូលផ្តុំគ្នានៅរដ្ឋធានីការ៉ាកាសកាលពីថ្ងៃពុធ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ ចំពោះប្រធានាធិបតីលោក នីកូឡា ម៉ាឌូរ៉ូ ដោយថ្កោលទោសទណ្ឌកម្ម ដែលដាក់ដោយសហរដ្ឋអាមេរិក ។

ក្នុងចំណោមអ្នកដែលដើរដង្ហែរក្បួន ក្នុងទិវាឧសភា មាន Edgar Villanueva កម្មករមកពីរដ្ឋ Cojedes ដែលបានប្រាប់ទូរទស្សន៍រដ្ឋវេណេស៊ុយអេឡា ថាលោកកំពុងបង្ហាញពីការបដិសេធ របស់គាត់ចំពោះទណ្ឌកម្មដែល “ធ្វើឱ្យប៉ះពាល់ដល់វណ្ណៈកម្មករ និងអំណាចទិញរបស់ពួកគេ”។

លោក Carlos Moreno មកពីរដ្ឋ Delta Amacuro ភាគខាងកើតបានឲ្យដឹងថា កម្មករបន្ត “គាំទ្រប្រធានាធិបតីរបស់យើង ដែលនៅតែរឹងមាំឆ្លងកាត់ការលំបាកទាំងអស់ ដែលប្រទេសរបស់យើងបានឆ្លងកាត់” ។

នៅព្រឹកថ្ងៃដដែលនេះ លោក ម៉ាឌូរ៉ូ បានអបអរសាទរ កម្មករក្នុងទិវាពលកម្មអន្តរជាតិ នៅក្នុងការបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕
ប្រែសម្រួល ឈូក បូរ៉ា

To Top