ព័ត៌មានអន្តរជាតិ

ពិព័រណ៍សិល្បៈចិន ក្រោមចំណងជើងថា “ពីប៉េកាំងដល់ប៉ារីស ៖ ដំណើរអូឡាំពិក របស់សិល្បករចិន និងបារាំង” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅក្រុងប៉ារីស

ខណៈលោក Xi Jinping ប្រធានរដ្ឋចិន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសបារាំងនៅថ្ងៃទី ៦ ខែឧសភា ពិព័រណ៍សិល្បៈចិន ក្រោមចំណងជើងថា “ពីប៉េកាំងដល់ប៉ារីស ៖ ដំណើរអូឡាំពិក របស់សិល្បករចិន និងបារាំង” ដែលសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន គណៈកម្មាធិការជាតិអូឡាំពិកនិងកីឡា របស់ប្រទេសបារាំង សហព័ន្ធកីឡាបាល់ទាត់អាជីព របស់បារាំងនិងស្ថាប័នសិល្បៈ ជាច្រើនរបស់ប្រទេសបារាំង បានប្រារព្ធធ្វើនៅមជ្ឈមណ្ឌល L’hôtel des Invalides នៃក្រុងប៉ារីស ។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានលើកឡើងថា ពិព័រណ៍សិល្បៈទ្រង់ទ្រាយធំលើកនេះ រួមទាំងអស់បានតាំងបង្ហាញវត្ថុសិល្បៈ ដែលជាស្នាដៃល្អៗ ចំនួនជាង ២ រយដែលបានបង្ហាញឱ្យឃើញនូវផ្លែផ្កា នៃវិស័យសិល្បៈក្នុងដំណើរកសាងអរិយធម៌ ទំនើបរបស់ប្រជាជាតិចិន ។

លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងរួមសហការជាមួយដៃគូបារាំង រួមចំណែកក្នុងការបន្តវេន ចំណងមិត្តភាពរបស់ជនជាតិ ដ៏មហិមាទាំងពីរចិននិងបារាំង តាមរយៈការច្នៃប្រឌិតថ្មីនិង ការបន្សីគ្នានៃ“ គំនិតបូកសិល្បៈបូកបច្ចេកវិទ្យា” ដើម្បីរួមចំណែកក្នុងការជំរុញ វឌ្ឍនភាព នៃអរិយធម៌មនុស្សជាតិ សន្តិភាពនិងការអភិវឌ្ឍរបស់សកលលោក ក៏ដូចជាការបង្កើតសហគមន៍ រួមវាសនា របស់មនុស្សជាតិផងដែរ ៕

To Top