ព័ត៌មានជាតិ

តំបន់មួយចំនួន នឹងបន្តមានភ្លៀងធ្លាក់ លាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធាន និងឧតុនិយម បានបញ្ជាក់ថា តំបន់មួយរបស់កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ នៅតាមតំបន់មួយលាយឡំ ជាមួយបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៨-១០ ឧសភា។

យោងតាមសេចក្តីជូនដំណឹង រប​ស់ក្រសួងធនធានទឹក នៅថ្ងៃ៨ ឧសភានេះ បានឲ្យដឹងថា សម្ពាធទាបគ្របដណ្ដប់ មកលើឈូងសមុទ្រថៃ កម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់វាលទំនាប មាន សីតុណ្ហភាពអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៦អង្សាសេ ចាប់ពីថ្ងៃទី៨-១០ ឧសភា ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០%។

ចំណែក តំបន់ខ្ពង់រាបមានសីតុណ្ហភាព អប្បបរមា២៤អង្សាសេរ និងសីតុណ្ហភាពអតិបរមា៣៧អង្សាសេ។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ព្រះវិហារ ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ប៉ៃលិន និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥%។

ដោយឡែក តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៥អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។ រលកសមុទ្រមានកម្ពស់ មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

To Top