ព័ត៌មានជាតិ

មន្ត្រីធនាគារ ARDB ចូលរួមសិក្ខាសាលា ស្ដីពី” មូលដ្ឋានគ្រឹះនៃការប្រើប្រាស់សារធាតុបន្ថែម និងការរៀបចំខ្សែសង្វាក់ផលិតកម្ម ស្របតាមស្តង់ដារ សុវត្ថិភាពចំណីអាហារ”

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, មន្ត្រីធនាគារ បានចូលរួមសិក្ខាសាលា ស្ដីពី” មូលដ្ឋានគ្រឹះនៃការប្រើប្រាស់សារធាតុបន្ថែម និងការរៀបចំខ្សែសង្វាក់ផលិតកម្ម ស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារ” និងផ្សព្វផ្សាយពីផលិតផលសេវាកម្ម របស់ធនាគារ ដែលស្ថិតនៅសណ្ឋាគារសង្គហមិត្ត ក្នុងខេត្តកែប នាព្រឹកថ្ងៃទី0៧ ខែឧសភា ឆ្នាំ២០២៤​។

សិក្ខាសាលានេះរៀបចំសហការដោយ សមាគមអ្នកផលិតចំណីអាហារ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋបាលជលផល, ចូលរួមឧបត្ថម្ភដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ដែលមានអ្នកចូលរួម ក្នុងសិក្ខាសាលាប្រមាណ ១៥០នាក់។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ក្នុងចំណោមក្រុមហ៊ុនផលិត និងអ្នកកែច្នៃចំណីអាហារ អំពីមូលដ្ឋានគ្រឹះ នៃការប្រើប្រាស់សារធាតុបន្ថែម និងការរៀបចំខ្សែច្រវាក់ផលិតកម្ម ស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យបានយល់ពីការប្រើប្រាស់សារធាតុគីមី ក្នុងចំណីអាហារ ឬប្រើប្រាស់លើសពីច្បាប់អនុញ្ញាត និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕

To Top