ព័ត៌មានជាតិ

ករណីរំលោភបូក លើក្មេងស្រីនៅសៀមរាប ! តុលាការឃុំខ្លួន យុវជន៣នាក់ទៀត

ភ្នំពេញ ៖ សាលាដំបូងខេត្តសៀមរាប នៅព្រឹកថ្ងៃ៨ ឧសភានេះ បានសម្រេចឃុំខ្លួនយុវជន ៣នាក់ទៀត ដែលជាជនត្រូវចោទ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធករណីរំលោភបូក លើក្មេងស្រីវ័យ១៥ម្នាក់ នៅសៀមរាប កាលពីពាក់កណ្តាលខែមេសា ។ នេះបើតាមសេចក្តីប្រកាស របស់អ្នកនាំពាក្យសាលាដំបូង ខេត្តសៀមរាប ។

កាលពីថ្ងៃ៧ ឧសភា មន្រ្តីនគរបាលយុត្តិធម៌ បាននាំខ្លួនជនត្រូវចោទ៣នាក់ទៀត ដូច្នេះគិតមកដល់ថ្ងៃដដែលនេះ ជនត្រូវចោទ៨នាក់ហើយ ត្រូវបានបញ្ជូនខ្លួន ទៅពន្ធនាគារ ខេត្តសៀមរាប ៕

To Top