ព័ត៌មានអន្តរជាតិ

យោធាអ៊ុយក្រែន កំពុងប្រើប្រាស់ យុទ្ធសាស្ត្រយោធា ដែលប្រើក្នុងអំឡុង ពេលសង្គ្រាម អាមេរិកវៀតណាម

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន Business Insider (BI) បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កងទ័ពអាកាសអ៊ុយក្រែន កំពុងព្យាយាម អនុវត្តយុទ្ធសាស្ត្រ របស់អាមេរិកដែលមាន អាយុកាលរាប់ទសវត្សរ៍ ដើម្បីបន្សាបប្រព័ន្ធការពារដែនអាកាស របស់រុស្ស៊ីនៅក្នុងជម្លោះដែលកំពុងបន្ត។

យុទ្ធសាស្ត្រដែលត្រូវបានគេដាក់ ឈ្មោះថា Project Wild Weasel គ្រោងការណ៍ របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបេសកកម្ម ដែលមានហានិភ័យខ្ពស់ ដែលអ្នកបើកយន្តហោះ ត្រូវប្រើ យន្តហោះផ្ទាល់ខ្លួនរបស់ពួកគេជា នុយ ដើម្បីទាក់ទាញការការពារដែន អាកាសរបស់សត្រូវក្នុងកំឡុងសង្គ្រាមវៀតណាម។

យុទ្ធសាស្ត្រនេះត្រូវបានប្រើដើម្បីទប់ស្កាត់ប្រព័ន្ធមីស៊ីលពីដីទៅអាកាស (SAM) ដោយតាមដានរ៉ាដារបស់ពួកគេជាមុនសិន ហើយបន្ទាប់មកវាយប្រហារ ពួកគេដោយគ្រាប់បែក ឬមីស៊ីល មុន ពេលពួកគេអាចចាក់សោរ លើយន្តហោះអាមេរិក ដែលកំពុងប្រយុទ្ធ។

ឥឡូវនេះ អាកាសយានិកអ៊ុយក្រែន កំពុងព្យាយាមធ្វើត្រាប់ តាមវិធីសាស្រ្តនេះ ដោយអនុញ្ញាតឱ្យប្រព័ន្ធរុស្ស៊ី រកឃើញយន្តហោះរបស់ពួកគេ មុនពេលតាមដាន រលករ៉ាដា របស់ពួកគេត្រឡប់ទៅប្រភព របស់ពួកគេ និងវាយលុក ទីតាំង សន្មតរបស់ពួកគេ ជាមួយនឹងមីស៊ីល AGM-88 HARM ដែលផលិតដោយ សហរដ្ឋអាមេរិក ៕

យោងតាមមន្ត្រីអាមេរិក បានឱ្យដឹងថា កងទ័ពអាកាស របស់ប្រទេសនេះ នៅតែមានការលំបាកក្នុងការប្រើប្រាស់ មីស៊ីល ដែលផ្គត់ផ្គង់ដោយលោកខាងលិច ជាមួយនឹងយន្តហោះចម្បាំង MIG-29
និង Su-27 សម័យសូវៀត ៕

ប្រែសម្រួល៖ស៊ុនលី

To Top