ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល ទីក្រុងឡុង ៖ មិនមានកិច្ចព្រមព្រៀង ណាមួយ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវឡើយ

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Chapps បានប្រាប់កាសែត Times Radio កាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេស នឹងមិនគាំទ្រ ដំណោះស្រាយណាមួយ ចំពោះជម្លោះ ដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលពាក់ព័ន្ធនឹងអ្វី ដែលខ្លួនមើលឃើញថា ជាសម្បទានដល់ទីក្រុងមូស្គូនោះទេ ។

ចក្រភព​អង់គ្លេស​ស្ថិត​ ក្នុង​ចំណោម​ម្ចាស់​ជំនួយ ​អាវុធ​ធំ​បំផុត​ដល់​គៀវហើយ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងឡុងដ៍បានបង្កើន វោហាសាស្ត្ររបស់ខ្លួនដោយនិយាយថា អាវុធរបស់អង់គ្លេសដែលផ្គត់ផ្គង់ ដល់អ៊ុយក្រែន អាចត្រូវបានប្រើប្រាស់ សម្រាប់ការវាយប្រហារយ៉ាងជ្រៅ នៅក្នុងប្រទេសរុស្ស៊ី ។

នាពេលថ្មីៗនេះ ទីក្រុងមូស្គូបានកោះហៅ ឯកអគ្គរដ្ឋទូតចក្រភព អង់គ្លេសជុំវិញបញ្ហានេះ ហើយបានព្រមានអំពីការ សងសឹកដែលអាចកើតមាន រួមទាំងការវាយប្រហារសំដៅលើ កន្លែង និងសម្ភារៈយោធា អង់គ្លេសណាមួយ នៅអ៊ុយក្រែន និងលើសពីនេះ។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារម្សិលមិញដដែលនេះ លោក Chapps បាន​បញ្ជាក់​ថា ក្រុង​កៀវ អាច​ប្រើ​សព្វាវុធ​ដែល​ផ្គត់ផ្គង់​ដោយ​អង់គ្លេស ដើម្បី​វាយ​ប្រហារ​ឧបទ្វីប​គ្រីមេ​របស់​រុស្ស៊ី ហើយ រដ្ឋមន្ត្រីការពារជាតិ បាននិយាយថា ទីក្រុងឡុងដ៍ ចាត់ទុកតំបន់ ដែលបានចូលរួមជាមួយរុស្ស៊ី ក្នុងឆ្នាំ២០១៤ បន្ទាប់ពីការបោះឆ្នោតប្រជាមតិថាជា ផ្នែកសំខាន់មួយ របស់អ៊ុយក្រែន ៕

ប្រែសម្រួល៖ស៊ុនលី

To Top