បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើច្បាប់ ស្តីពីច្បាប់ហាមឃាត់ការនាំចូល សារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ពីរុស្សី ទោះបីជាមានការព្រមានថា វិធានការណ៍នេះអាចជះឥទ្ធិពល ដល់សេដ្ឋកិច្ចអាមេរិកក៏ដោយ។
ទោះបីជាយ៉ាងណាក្តីកាសែតដដែល បានសរសេរថារុស្ស៊ី នៅតែជាប្រភពបរទេសកំពូល របស់អាមេរិក នៃឥន្ធនៈនុយក្លេអ៊ែរដ៏សំខាន់ សូម្បីតែចំពេលមានភាពតានតឹង ជុំវិញជម្លោះ អ៊ុយក្រែនក៏ដោយ។
លោក Biden បានចុះហត្ថលេខាលើច្បាប់ ដាក់ទណ្ឌកម្មនេះកាលពីថ្ងៃចន្ទដោយលោក ទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan បានអះអាងថា វានឹង ពង្រឹងថាមពល និង សន្តិសុខសេដ្ឋកិច្ច របស់ប្រទេសរបស់យើង ដោយកាត់បន្ថយ និងលុបបំបាត់ចោល ការពឹងផ្អែករបស់យើង លើប្រទេសរុស្ស៊ី សម្រាប់ថាមពលនុយក្លេអ៊ែរស៊ីវិល ។
វិធានការនេះត្រូវបានព្រឹទ្ធសភា អនុម័តជាឯកច្ឆ័ន្ទនៅចុងខែមេសា នឹងចូលជាធរមាន ក្នុងរយៈពេលប្រហែល ៩០ ថ្ងៃ ទោះជាយ៉ាងណាក៏ដោយ ក្រសួងថាមពល សហរដ្ឋអាមេរិក អាចចេញការលើកលែង រហូតដល់ឆ្នាំ២០២៨ ក្នុងករណី ដែលគ្មានជម្រើសជំនួស សារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់ទាបរបស់រុស្ស៊ី ឬប្រសិនបើការនាំចេញ របស់វាស្ថិតនៅ ក្នុងផលប្រយោជន៍ជាតិ ៕
ប្រែសម្រួល៖ស៊ុនលី