កាលពីថ្ងៃទី១៥ ខែឧសភា ក្រុមហ៊ុនមិត្តហ្វូនបានបរិច្ចាគថវិកាបន្ថែមចំនួន ២ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តកោះកុង។ ទន្ទឹមនឹងថវិកាចំនួន ១០០.០០០ដុល្លារ សម្រាប់ទីស្នាក់ការកណ្តាល និង ២០.០០០ដុល្លារ សម្រាប់សាខាខេត្តសៀមរាប ដែលបានបរិច្ចាគពីមុនមក មិត្តហ្វូនបានបង្កើនការឧបត្ថម្ភសរុបរបស់ខ្លួន ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦១ នៃទិវាកាកបាទក្រហមអន្តរជាតិរហូតដល់ ១៤០.០០០ដុល្លារ។
![](https://dap-news.com/wp-content/uploads/2024/05/CHH1-1024x683.jpg)
តំណាងក្រុមហ៊ុនមិត្តហ្វូនសង្ឃឹមថា ថវិកាចំនួន ១៤ម៉ឺនដុល្លារនេះ នឹងចូលរួមចំណែកមួយផ្នែកតូចដល់ សកម្មភាពកាកបាទក្រហមកម្ពុជា នៅឆ្នាំ២០២៤។ ដោយហេតុនេះនឹងជួយដល់បុគ្គល ដែលជួបការលំបាកនិងខ្វះខាតទូទាំងប្រទេស ដែលជាទឹកដីសម្បូរដោយប្រាសាទ ដើម្បីឱ្យជីវិតកាន់តែប្រសើរឡើង។
![](https://dap-news.com/wp-content/uploads/2024/05/CHH2-1024x683.jpg)
មិត្តហ្វូន បានរួមដំណើរជាមួយ កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០១០ មកម្ល៉េះ ពោលគឺគម្រប់ ១៤ឆ្នាំ ដែលមានទឹកប្រាក់បរិច្ចាគសរុប ៣លានដុល្លារអាមេរិក។ ក្រៅពីការបរិច្ចាកជាសាច់ប្រាក់ មិត្តហ្វូនក៏បានចូលរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែង និងឧបត្ថម្ភសម្ភារសំខាន់ៗ និងការផ្គត់ផ្គង់ផ្សេងៗ សម្រាប់សកម្មភាពសប្បុរសធម៌ របស់កាកបាទក្រហមទូទាំង ២៥ខេត្តក្រុង ក្នុងប្រទេសកម្ពុជាផងដែរ។
![](https://dap-news.com/wp-content/uploads/2024/05/BAN-1024x682.jpg)
មិត្តហ្វូន គឺជាឈ្មោះដែលធ្លាប់ទទួលស្គាល់ នៅក្នុងកម្មវិធីសប្បុរសធម៌ និងសកម្មភាពសង្គមក្នុងប្រទេសកម្ពុជា ដែលគ្របដណ្តប់លើវិស័យជាច្រើនដូចជា៖ ការថែទាំសុខភាព ការអប់រំ ការសង្គ្រោះគ្រោះមហន្តរាយ ការគ្រប់គ្រងជំងឺ កីឡា និងជាច្រើនទៀត។ នៅចុងឆ្នាំ២០២៣ បន្ទាប់ពីប្រតិបត្តិការរយៈពេល ១៥ឆ្នាំ ការរួមចំណែកសរុបរបស់មិត្តហ្វូន ចំពោះគម្រោងសប្បុរសធម៌ និងសង្គមបានកើនឡើងដល់ ១២០លានដុល្លារ។ ការរួមចំណែករបស់មិត្តហ្វូនទាំងអស់នេះ ត្រូវបានវាយតម្លៃខ្ពស់ដោយទីភ្នាក់ងារ និងក្រសួងនៃរាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវបានចាត់ទុកថាជាគំរូ នៃសហគ្រាសដែលមានទំនួលខុសត្រូវសង្គមខ្ពស់ ៕
![](https://dap-news.com/wp-content/uploads/2024/05/PUR2.jpg)
![](https://dap-news.com/wp-content/uploads/2024/05/PUR3.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)