ព័ត៌មានអន្តរជាតិ

លោក Borrell ៖ អឺរ៉ុបនឹងមិនទទួល ស្គាល់កោះតៃវ៉ាន់ឡើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធាន គោលនយោបាយ ការបរទេស របស់ប្លុកលោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុប គួរតែរឹងមាំ ក្នុងការធានាឲ្យបានថា ជម្លោះយោធានឹងមិនផ្ទុះឡើងនៅកោះតៃវ៉ាន់ ដែលវាចាត់ទុកថាជាផ្នែកមួយនៃ ប្រទេសចិនតែមួយនោះឡើយ។

ភាពតានតឹងជុំវិញកោះ ដែលគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកថាជាផ្នែកដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិនបានកំពុងកើនឡើង ខណៈដែលសហរដ្ឋអាមេរិករក្សាទំនាក់ទំនងក្រៅផ្លូវការ ជាមួយរដ្ឋាភិបាលនៃកោះតៃវ៉ាន់ និងផ្គត់ផ្គង់វាជាមួយនឹងអាវុធការពារជាច្រើនប្រភេទ។

ថ្លែងទៅកាន់ទស្សនាវដ្ដី Foreign Policy ក្នុងអំឡុងពេលធ្វើដំណើរ ទៅកាន់រដ្ឋកាលីហ្វ័រញ៉ាក្នុងសប្តាហ៍នេះ ដើម្បីជួបមេដឹកនាំបច្ចេកវិទ្យា និងមន្ត្រីរដ្ឋផ្សេងទៀត លោក Borrell បាននិយាយអំពីបញ្ហាមួយចំនួន រួមទាំងបទប្បញ្ញត្តិបច្ចេកវិទ្យា ទំនាក់ទំនង EU-អាមេរិក ប្រទេសចិន និងជម្លោះភូមិសាស្ត្រនយោបាយ ក៏ដូចជាជំហររបស់ EU ស្តីពី តៃវ៉ាន់ និងជម្លោះយោធាដែលអាចទៅរួចនោះផងដែរ។

លោក Borrell បាននិយាយម្តង ហើយម្តងទៀតថា កោះតៃវ៉ាន់គឺ ពិតជាសំខាន់ សម្រាប់សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ជាពិសេសដោយសារ តែតួនាទី ជាយុទ្ធសាស្រ្ត របស់ខ្លួន ក្នុងការផលិតឧបករណ៍ semiconductors ទំនើបបំផុតហើយ កាលពីនៅខែមេសា ឆ្នាំ ២០២៣ លោកក៏បានស្នើថា កងនាវាចរអឺរ៉ុប គួរតែល្បាតនៅច្រកសមុទ្រ តៃវ៉ាន់ដែលមានជម្លោះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត របស់អឺរ៉ុបចំពោះសេរីភាពនៃការធ្វើនាវាចរណ៍៕

ប្រែសម្រួល៖ស៊ុនលី

To Top