ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រទេសចិន ដែលប្រកបដោយភាព នឹងនរនឹងផ្តល់ជា “ទីបង្អែកដ៏រឹងមាំ” ដល់ការអភិវឌ្ឍ សហគ្រាសបរទេស នៅប្រទេសចិន

“ទន្ទឹមនឹងអ្នកប្រើប្រាស់ចិន កាន់តែយកចិត្តទុកដាក់ ដល់សុខភាព ខ្ញុំជឿថា សហគ្រាសយើង នឹងមានទំហំកាន់តែធំនៅទីផ្សារប្រទេសចិន ។ ”ពេលថ្មីៗកន្លងទៅនេះ លោក Brian Jamieson ស្ថាបនិកនៃក្រុមហ៊ុន SP1KE ដែលជាក្រុមហ៊ុនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខាងសុខភាពនៃកាណាដា បានថ្លែងដូចនេះពោលខាងលើនេះ ។

ព្រមពេលជាមួយគ្នានេះ អង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងគណៈកម្មាធិការសហភាពអឺរ៉ុប សុទ្ធតែបានដំឡើងការប៉ាន់ ប្រមាណចំពោះល្បឿនកំណើន នៃសេដ្ឋកិច្ចរបស់ចិនចំនួន០,២ភាគរយ នៅពេលថ្មីៗកន្លងទៅនេះ តាមសន្ទស្សន៍ជំនឿចិត្តខាងការ វិនិយោគផ្ទាល់ របស់ពាណិជ្ជករ សកល ដែលក្រុមហ៊ុនគ្រប់គ្រងនិង ប្រឹក្សាយោបល់អន្តរជាតិ Kearney បានប្រកាសឱ្យដឹងថា ចំណាត់ថ្នាក់របស់ចិន បានឡើងពីលេខរៀងទី៧នៅឆ្នាំ២០២៣ដល់លេខរៀងទី៣នៅឆ្នាំ២០២៤នេះ ដែលកាន់លំដាប់ថ្នាក់ទីមួយ ក្នុងចំណោមទីផ្សារងើបឡើងថ្មី ។
កាលពីថ្ងៃទី១៧ ខែឧសភា រដ្ឋាភិបាលចិន បានប្រកាសពីស្ថានភាពដំណើរការ នៃសេដ្ឋកិច្ចនៅខែមេសា ដែលបានបញ្ជាក់ពីការប៉ាន់ ប្រមាណពីក្រៅប្រទេសទាំងនេះ ។ តម្លៃបន្ថែមរបស់សហគ្រាស ឧស្សាហកម្មធុនមធ្យម និងធំបានកើនឡើង៦,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលកើនឡើង២,២ភាគរយបើប្រៀបធៀបនឹងខែមីនា ។ សន្ទស្សន៍ប៉ាន់ ប្រមាណនៃសកម្មភាពផលិតកម្ម និងធ្វើអាជីវកម្មនៃសហគ្រាសបន្ត ស្ថិតនៅចន្លោះកើនឡើង ដែលមានកម្រិតខ្ពស់បង្គួរ សន្ទស្សន៍សកម្មភាព ធុរកិច្ចពាណិជ្ជកម្មនៃមុខរបរសេវាកម្មបន្តស្ថិតនៅចន្លោះកើនឡើងយ៉ាងល្អប្រសើររយៈពេល៤ខែជាប់ៗគ្នា ។ល។ ទិន្នន័យមួយចំនួន បានបង្ហាញថា សេដ្ឋកិច្ចចិនបានដំណើរការដោយនឹងនរ ដែលបន្តនិន្នាការកើនឡើងដ៏ល្អប្រសើរ ហើយកត្តាវិជ្ជមាន ក៏កំពុងកើនឡើងផងដែរ ។
បើនិយាយចំពោះសហគ្រាស ទីផ្សារគឺមានន័យថាប្រាក់ចំណេញ ។
តើប្រទេសចិនដែលជាទីផ្សារទ្រង់ទ្រាយធំសម្បើមនេះ មានលក្ខណៈបែបណា?ពីខែមករាដល់ខែមេសា ទំហំលក់រាយសរុប នៃវត្ថុប្រើប្រាស់ក្នុងសង្គម បានកើនឡើង៤,១ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ចំណុចក្តៅដូចជាការប្រើប្រាស់ឌីជីថល និងការប្រើប្រាស់ខាងទេសចរណ៍វប្បធម៌ ជាដើមបានបំពេញបន្ថែមកម្លាំង ចលករថ្មី ក្នុងការស្តារទីផ្សារប្រើប្រាស់ឡើងវិញ ។ ក្នុងពេលដំណាលគ្នានេះ ទំហំលក់រាយទំនិញជាក់ស្តែង តាមអនឡាញបានកើនឡើង១១,១ភាគរយបើប្រៀបធៀបនឹងរយៈ ពេលដូចគ្នានាឆ្នាំមុន ដែលបានបង្ហាញពីកម្លាំងរស់រវើក នៃទីផ្សារលក់រាយតាមបណ្តាញ អ៊ីនធើណេត ធំទីពីរលើ ទូទាំងពិភពលោក ។ ក្នុងអំឡុងពេលថ្ងៃឈប់ សម្រាកនៃបុណ្យឆេងម៉េង នៅដើមខែមេសាកន្លងទៅនេះ ចំនួនអ្នកទេសចរ ក្នុងស្រុកចិន និងការចំណាយរបស់អ្នកទេសចរ ក្នុងស្រុកចិនបានកើនឡើង១១,៥ភាគរយ និង១២,៧ភាគរយដោយឡែកពីគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩ ។
បើសង្កេតមើលសេដ្ឋកិច្ច នៃប្រទេសមួយ គួរតែមើលកម្លាំងជំរុញ នៅពេលអនាគតនិងភាពធន់នៃការអភិវឌ្ឍ នេះសំខាន់គឺមកពីកម្លាំងចលករ ខាងការច្នៃប្រឌិតថ្មី ។ ទន្ទឹមនឹងពេលដែលប្រទេសចិនអភិវឌ្ឍកម្លាំង ផលិតកម្មគុណភាពថ្មី ដោយពេញទំហឹង កម្លាំងចលករថ្មីកំពុង បង្កើតឡើងយ៉ាងឆាប់រហ័ស ។ នៅខែមេសា សមាមាត្រ នៃតម្លៃបន្ថែម នៃរបរផលិតគ្រឿងបរិក្ខារ និងរបរផលិតកម្មបច្ចេកវិទ្យាខ្ពស់ធុនមធ្យម និងតូច ក្នុងសហគ្រាស ឧស្សាហកម្មធុនមធ្យម និងតូចទាំងអស់បន្តកើនឡើងទៀត ។ ពីខែមករាដល់ខែមេសា ការវិនិយោគលើការកែច្នៃបច្ចេកទេស នៃរបរផលិតកម្ម និងការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ សុទ្ធតែមានល្បឿនកំណើនលឿន ជាងការវិនិយោគទាំងអស់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ បើនិយាយចំពោះសហគ្រាសបរទេស ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិន នឹងនាំមកនូវលំហបើកទូលាយ និងធ្វើកិច្ចសហប្រតិបត្តិការកាន់តែច្រើន ។

ប្រទេសចិននៅតែជា “គោលដៅ ពេញនិយម”នៃការវិនិយោគសកលដដែល ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចប្រជុំកំពូលស្តីពីការជំរុញការ វិនិយោគនិងពាណិជ្ជកម្មសកលលើកទីបីបានបើកធ្វើនៅក្រុងប៉េកាំង ។ សភាពាណិជ្ជកម្មបរទេសនៅចិនចំនួន១៨សុទ្ធតែបានចាត់បញ្ជូនតំណាងចូលរួម ។ ចាប់ពីសន្ទស្សន៍ ជាច្រើននៃពិព័រណ៍ ទំនិញប្រើប្រាស់ចិនអន្តរជាតិ លើកទីបួនបង្កើតកំណត់ត្រាថ្មី រហូតដល់ពាណិជ្ជករបញ្ជាទិញ បរទេសដែលចូល រួមពិព័រណ៍ ផលិតផលនាំចេញនាំចូលរបស់ចិនដែលតាំងបង្ហាញនៅទីតាំងផ្ទាល់បានបំបែកកំណត់ត្រា ពាណិជ្ជករបរទេសបាននាំគ្នា ផ្តល់ការគាំទ្រ ដើម្បីរួមគ្នាចែករំលែកកាលានុវត្តភាព នៃការធ្វើទំនើបកម្មតាមបែបផែនចិន ។
បច្ចុប្បន្ននេះ បរិយាកាស ខាងក្រៅមានភាព កាន់តែស្មុគ្រស្មាញនិងមិនប្រាកដប្រជា ការអភិវឌ្ឍសេដ្ឋកិច្ច របស់ចិនក៏ប្រឈមមុខ នឹងការលំបាក និងការសាកល្បង មួយចំនួនដែរ ។ ប៉ុន្តែទន្ទឹមនឹងការអនុវត្តគោល នយោបាយម៉ាក្រូប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ចចិនមាន លក្ខខណ្ឌពង្រឹង និន្នាការល្អប្រសើរជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវគោលដៅកំណើនពេញមួយឆ្នាំ ៕

To Top