ប៉េកាំង ៖ អ្នកនាំពាក្យយោធាចិន បានថ្កោលទោសចំពោះ “ទង្វើបង្កហេតុ” នាពេលថ្មីៗនេះ របស់នាវាយោធាអាមេរិក ដោយថា ការអំពាវនាវរបស់ភាគីអាមេរិក អំពីអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) បង្ហាញពីលក្ខណៈអនុត្តរភាពរបស់ខ្លួន។
លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរ របស់ប្រព័ន្ធផ្សព្វផ្សាយអំពីនាវាពិឃាត USS Halsey របស់សហរដ្ឋអាមេរិកបានធ្វើដំណើរ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងការរំលោភចូលដែន សមុទ្ររបស់ប្រទេសចិន ។
លោកបានលើកឡើងថា “នាវាយោធាអាមេរិកបានបើកឆ្លង កាត់ច្រកសមុទ្រតៃវ៉ាន់ រំលោភចូលដែនសមុទ្រ និងដែនទឹកខាងក្នុងរបស់ខេត្ដ Xisha Qundao របស់ចិន ហើយបានរិះគន់ជាសាធារណៈចំពោះទង្វើនេះ ។
លោកបន្ដថា “ភាគីចិនសូមសម្តែងការមិនពេញចិត្ត និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ ហើយបានតំណាងយ៉ាងឱឡារិកជាមួយភាគីអាមេរិក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ដថា “ដែនបន្ទាន់ Xisha Qundao គឺជាទឹកដីកំណើតរបស់ប្រទេសចិន។ រដ្ឋាភិបាលចិន បានចេញផ្សាយខ្សែបន្ទាត់មូលដ្ឋាននៃដែនដី Xisha Qundao នៅដើមឆ្នាំ១៩៩៦ អ្វីដែលយើងបានធ្វើគឺស្របតាមច្បាប់ និងការអនុវត្តអន្តរជាតិ” ។
លោក Zhang បានកត់សម្គាល់ថា “ភាគីសហរដ្ឋអាមេរិក មិនមែនជារដ្ឋភាគី នៃ UNCLOS នោះទេ ប៉ុន្តែប្រទេសនេះ បានអំពាវនាវម្តងហើយម្តងទៀត នូវអនុសញ្ញានេះ ដើម្បីបង្កើតបញ្ហារបស់វា ហើយថែមទាំងបានបញ្ជូននាវាយោធា ទៅឈ្លានពានចូលទៅក្នុងសមុទ្រដែនដី និងដែនទឹកខាងក្នុងរបស់ Xisha Qundao” ៕
ប្រែសម្រួល ឈូក បូរ៉ា