បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Zamir Kabulov ប្រធាននាយកដ្ឋានទីពីរ នៃអាស៊ីនៃក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹងថា ប្រទេសរុស្ស៊ី និងឥណ្ឌាមានវិធីសាស្រ្ត និងទស្សនៈស្រដៀងគ្នាក្នុងការដោះស្រាយ វិបត្តិអាហ្វហ្គានីស្ថាន ។
លោកKabulov ដែលកំពុងស្ថិត នៅក្នុងទីក្រុង New Delhi ដើម្បីចូលរួមក្នុងការពិគ្រោះយោបល់ទ្វេភាគី ស្តីពីអាហ្វហ្គានីស្ថាន ដែលគ្របដណ្តប់លើទិដ្ឋភាពផ្សេងៗ នៃបញ្ហាប្រឈមផ្នែកនយោបាយ មនុស្សធម៌ និងសេដ្ឋកិច្ចសង្គមដែលកំពុងប្រឈមមុខនឹងប្រទេសនេះ។
យោងតាមអ្នកការទូតជាន់ខ្ពស់បានបញ្ជាក់ថា វាច្បាស់ណាស់នៅឯការពិគ្រោះយោបល់ នៅទីក្រុងញូវដែលីថា ជំហររបស់រុស្ស៊ី និងឥណ្ឌាលើអាហ្វហ្គានីស្ថាន គឺជិតស្និទ្ធជាងការគិតពីមុនហើយថា វិធីសាស្រ្តដែលផ្តល់ដោយប្រទេសទាំងពីរដើម្បីដោះស្រាយវិបត្តិគឺ អនុវត្តដូចគ្នា ។
លោកបានបន្តថា៖ខ្ញុំមិនអាចនិ យាយបានថា ពួកតាលីបង់បានក្លាយជាមិត្តទី ១ របស់ រុស្ស៊ី របស់យើងទេ ប៉ុន្តែពួកគេប្រាកដជាមិនមែន ជាសត្រូវរបស់យើងទេប៉ុន្តែ លោក Kabulov បាននិយាយដោយបើកចំហថា ពួកតាលីបង់ ជឿជាក់លើប្រទេសរុស្ស៊ី ជាអ្នកស្នងតំណែងដ៏ជោគជ័យ របស់សហភាពសូវៀត៕
ប្រែសម្រួល៖ស៊ុនលី