ព័ត៌មានអន្តរជាតិ

ចិន ទទួលបានជោគជ័យ ក្នុងការបាញ់បង្ហោះ ផ្កាយរណប ចំនួន៤ ទៅកាន់ដងតារាវិថី

Xinhua

តៃយួន ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះថា នៅថ្ងៃចន្ទនេះ ប្រទេសចិន បានបាញ់បង្ហោះ ដោយប្រើគ្រាប់រ៉ុក្កែត ប្រភេទ Long March-2D ដោយបញ្ជូនផ្កាយរណប ចំនួន៤ទៅកាន់គន្លងតារាវិថី ដែលបានគ្រោងទុកជាមុន ។

គួរបញ្ជាក់ថា គ្រាប់រ៉ុក្កែតនេះបានបាញ់បង្ហោះ នៅវេលាម៉ោង១១និង០៦នាទីព្រឹក ម៉ោងនៅទីក្រុងប៉េកាំង ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប តៃយួន ក្នុងខេត្ត សានស៊ី ភាគខាងជើង ។

នេះគឺជាបេសកកម្មបាញ់ បងោ្ហះជាលើកទី៥២៣ នៃការប្រើប្រាស់គ្រាប់រ៉ុក្កែត ប្រភេទ Long March ។

រ៉ុក្កែតនេះជាប្រភេទគ្រាប់ ដឹកជញ្ជូន Long March-2D ដែលនាំផ្កាយរណបចំនួន៤ ដែលបានបាញ់ចេញពីមជ្ឈមណ្ឌល បាញ់បង្ហោះផ្កាយរណប តៃយួន នៅក្នុងខេត្ត សានស៊ី ភាគខាងជើង នៃប្រទេសចិន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top