ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារ រំលែកទុក្ខជូន ចំពោះលោក Mukhbel អនុប្រធានាធិបតីទីមួយ របស់អ៊ីរ៉ង់ ស្តីពីករណីរងគ្រោះ របស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ ក្នុងឧប្បតិ្តហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ

ថ្ងៃទី២០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសាររំលែកទុក្ខ ជូនចំពោះលោក Mukhbel អនុប្រធានាធិបតីទីមួយ របស់អ៊ីរ៉ង់ ស្តីពីករណីរងគ្រោះ របស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ ក្នុងឧប្បតិ្តហេតុធ្លាក់ឧទ្ធម្ភាគចក្រ ។ លោក Xi Jinping បានតាំងនាមរដ្ឋាភិបាល និងប្រជាជនចិន ចូលរួមរំលែកទុក្ខ យ៉ាងគ្រៀមក្រំ និងសម្តែងការសួរសុខទុក្ខ ដោយស្មោះ ចំពោះលោក Mukhbel អនុប្រធានាធិបតីទី១ ញាតិសន្តាន របស់លោកប្រធានាធិបតី Raisi ព្រមទាំងរដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់ ។

លោក Xi Jinping បានគូសបញ្ជាក់ថា ចាប់តាំង ពីលោកប្រធានាធិបតី Raisi ឡើងកាន់មុខតំណែងមក បានរួមចំណែកដ៏សំខាន់ ក្នុងការការពារសន្តិសុខ និងស្ថិរភាពអ៊ីរ៉ង់ និងជំរុញការអភិវឌ្ឍនិងវិបុលភាព របស់ប្រទេសជាតិ ក៏ដូចជាបានធ្វើការខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីពង្រឹងនិងធ្វើឱ្យស៊ីជម្រៅ នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីរ៉ង់ ។
ការរងគ្រោះ របស់លោកប្រធានាធិបតី គឺជាការបាត់បង់ដ៏ធំធេង របស់ប្រជាជនអ៊ីរ៉ង់ ហើយប្រជាជនចិន ក៏បានបាត់បង់មិត្តល្អមួយរូបផងដែរ។ រដ្ឋាភិបាលនិងប្រជាជន ចិនយកចិត្តទុកដាក់ ចំពោះមិត្តភាព ប្រពៃណី រវាងចិននិងអ៊ីរ៉ង់ ជឿជាក់ថា ក្រោមការខិតខំប្រឹងប្រែងរួម របស់ភាគីទាំងពីរ ទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិននិងអ៊ីរ៉ង់ មុខជានឹងអាចពង្រឹងនិងពង្រីកនិង អភិវឌ្ឍជាបន្តបន្ទាប់ជាមិនខាន៕

To Top