យូអិន៖ អ្នកសម្របសម្រួលពិសេស របស់អង្គការសហប្រជាជាតិ សម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ាលោក Tor Wennesland បានអំពាវនាវឱ្យមានការចរចា ឡើងវិញរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។
លោក Wennesland បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា “ខ្ញុំជំរុញឱ្យភាគីទាំងពីរបង្កើន កិច្ចខិតខំប្រឹងប្រែងទាំងអស់ឡើងវិញ ហើយត្រឡប់ទៅតុចរចាភ្លាមៗ និងដោយស្មោះត្រង់”។
លោកបានលើកឡើងថា “ប្រសិនបើការពិភាក្សាមិនដំណើរការឡើងវិញទេ ខ្ញុំខ្លាចអាក្រក់បំផុតសម្រាប់ ជនស៊ីវិលដែលលាក់ខ្លួន និងគួរឱ្យភ័យខ្លាចនៅក្នុងទីក្រុងរ៉ាហ្វា សម្រាប់ចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួន ក្នុងលក្ខខណ្ឌដែលមិនអាចនឹកស្មាន ដល់អស់រយៈពេលជាង ២២៥ថ្ងៃ និងសម្រាប់ប្រតិបត្តិការមនុស្សធម៌ហួសហេតុ ដែលនៅតែស្ថិតក្នុងគែមខាងក្នុងនៃតំបន់ហ្គាហ្សា”។
ទើបតែពីរសប្តាហ៍មុនការចរចា កំពុងប្រព្រឹត្តទៅនៅទីក្រុងគែរ ដោយមានការគាំទ្រពីអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក។ លោកបានកត់សម្គាល់ថា ទោះជាយ៉ាងណា ការចរចាទាំងនោះបានបញ្ចប់នៅថ្ងៃទី ៩ ខែឧសភា ដោយគ្មានការព្រមព្រៀង។
លោកបានបន្ដថា “គួរឱ្យសោកស្ដាយដែលយើងប្រឈមមុខ នឹងគ្រោះមហន្តរាយមួយផ្សេងទៀតនៅហ្គាហ្សា ចំពេលមានការជាប់គាំងកិច្ចចរចារវាងភាគីនានា ដើម្បីទទួលបានការដោះលែង ចំណាប់ខ្មាំងទាំងអស់នៅក្នុងហ្គាហ្សា និងបទឈប់បាញ់ដើម្បីផ្តល់ជំនួយសង្គ្រោះ ដែលត្រូវការច្រើនដល់ប្រជាជនស៊ីវិល” ។
លោល Wennesland បានរំលឹកឡើងវិញនូវការគាំទ្រពេញទំហឹង របស់អង្គការសហប្រជាជាតិ ចំពោះអ្នកសម្របសម្រួល និងឆន្ទៈរបស់ខ្លួនក្នុងការគាំទ្រការ អនុវត្តកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ៕
ប្រែសម្រួល ឈូក បូរ៉ា