ថ្ងៃទី១៦ ខែមីនា មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការទូត នៃប្រទេសចិន និងអាមេរិក បានជួបពិភាក្សាតាមទូរស័ព្ទ ។ លោក YangJiechi ប្រធានការិយាល័យ នៃគណៈកម្មការ កិច្ចការបរទេសមជ្ឈិមចិន បានបញ្ជាក់យ៉ាងម៉ឺងម៉ាត ចំពោះលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ថា អ្នកនយោបាយមួយចំនួន របស់អាមេរិក បាននិយាយបង្កាច់បង្ខូច ជាបន្តបន្ទាប់ ចំពោះប្រទេសចិន និងការខិតខំប្រឹងប្រែង របស់ប្រទេសចិន ក្នុងការបង្ការនិងគ្រប់គ្រង ករណីជំងឺCovid-19 ដែលជាការធ្វើឱ្យខូច ឈ្មោះប្រទេសចិន នេះបានធ្វើឱ្យ ប្រជាជនចិន មានកំហឹងយ៉ាងខ្លាំង ។ ភាគីចិនដាស់តឿនអាមេរិកថា រាល់ការប៉ុនប៉ងណា ដែលចង់បង្កាច់បង្ខូចឈ្មោះប្រទេសចិន គឺមិនអាចបានសម្រេចឡើយ ទង្វើណា ដែលបំផ្លាញផលប្រយោជន៍ របស់ប្រទេសចិន គឺសុទ្ធតែត្រូវទទួលបានការតបតវិញ យ៉ាងដាច់ខាតពីប្រទេសចិន ។
ថ្ងៃទី១៧ ខែមីនា ពេលឆ្លើយតបសំណួរ អំពីករណីដែលអ្នកដឹកនាំអាមេរិក អះអាងថា ជំងឺCovid-19ជាវីរុសចិន អ្នកនាំពាក្យក្រសួងការបរទេសចិន បានចង្អុលបង្ហាញថា នេះជាការបង្ខូចឈ្មោះ របស់ប្រទេសចិន ប្រទេសចិន មានកំហឹងយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់ខាត ។ នេះជាការព្រមាន ដ៏កម្រ និងមានភាពម៉ឺងម៉ាត់បំផុត របស់ប្រទេសចិន ចំពោះភាគីអាមេរិក ដែលបានបង្ខូច ឈ្មោះប្រទេសចិន ចាប់ពីការផ្ទុះករណីជំងឺ Covid-19មក ដែលនាំឱ្យសហគមន៍អន្តរជាតិ យកចិត្តទុកដាក់យ៉ាងខ្លាំង ។
កំហឹងរបស់ប្រទេសចិន គឺអាចយោគយល់បាន ព្រោះរយៈពេលជាងមួយខែកន្លងមក ប្រជាជនចិន បានធ្វើពលិកម្មយ៉ាងធំធេង ដើម្បីបង្កើតជាខ្សែការពារទី១ និងផ្តល់ពេលវេលា ដ៏មានតម្លៃ សម្រាប់ការបង្ការ និងគ្រប់គ្រងករណីជំងឺឆ្លងនៅលើសកលលោក ដោយទទួលបានការទទួលស្គាល់ជាទូទៅពីសហគមន៍អន្តរជាតិ ។ ក៏ប៉ុន្តែមានមនុស្សមួយចំនួន នៅឯនាយសមុទ្រ បែរជាមិនយកចិត្ត ទុកដាក់លើការបង្ការ និង គ្រប់គ្រងករណីជំងឺឆ្លង ហើយប្រើករណីជំងឺឆ្លង ជាឧបករណ៍សម្រាប់បង្ហាញពីទោសាគតិ ញុះញង់ឱ្យមានការរើសអើងពូជសាសន៍ និងធ្វើការវាយប្រហារខាងភូមិសាស្ត្រ នយោបាយទៅវិញ។
ចាប់តាំងពីសហរដ្ឋអាមេរិក បានរកឃើញអ្នកឆ្លងជំងឺ COVID-19 ករណីដំបូង កាលពីថ្ងៃទី២០ ខែមករាមក អ្នកនយោបាយ សហរដ្ឋអាមេរិក មិនគ្រាន់តែធ្វើឱ្យខកខាន ឱកាសដ៏បំផុតសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺឆ្លងនោះទេ ថែមទាំងបង្ហាញពីច្របូកច្របល់ ខាងការប្រកាសព័ត៌មាន ការធ្វើតេស្តវីរុស ការបង្ការនិងគ្រប់គ្រងតាមសហគមន៍ និងការធានាផ្នែកវេជ្ជសាស្រ្តជាដើម ។
បន្ទាប់ពីបញ្ហា នៃការបង្ការនិងគ្រប់គ្រង ករណីជំងឺCOVID-19 របស់សហរដ្ឋអាមេរិក ត្រូវបានលាតត្រដាង ជាបន្តបន្ទាប់ អ្នកនយោបាយសហរដ្ឋអាមេរិក ខិតខំជះទឹកកខ្វក់ ទៅលើប្រទេសចិន ដែលប្រហែលធ្វើឡើង ក្នុងចេតនាផ្សេងទៀត ពោល គឺខំបិទបាំងការពិត នៃប្រភពវីរុស ។ ពេលថ្មីៗកន្លងមកនេះមានភស្តុតាងកាន់តែច្រើនឡើងៗបង្ហាញថា សហរដ្ឋអាមេរិក ប្រហែលជាប្រភពដើម នៃវីរុសCOVID-19 ជាពិសេសពេលថ្មីៗនេះ លោកRobert Redfield ប្រធានមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ របស់សហរដ្ឋអាមេរិក បានទទួលស្គាល់ថា អ្នកជំងឺមួយចំនួន ដែលស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយ ក្នុងមួយរយៈពេលកន្លងទៅ តាមពិតគឺមានលទ្ធភាពស្លាប់ដោយសារឆ្លងជំងឺ COVID-19 ដែលជាភស្តុតាងថ្មី បញ្ជាក់ពីការប៉ាន់ប្រកាណ របស់មជ្ឈដ្ឋានខាងក្រៅថាជំងឺ COVID-19 គឺមានប្រភពពីសហរដ្ឋអាមេរិក ។
បច្ចប្បន្ននេះស្ថានការណ៍ រីករាលដាលនៃជំងឺ Covid-19 នៅទូទាំងពិភពលោក មានភាពស្មុគស្មាញខ្លាំង ។ កាលពីថ្ងៃទី ១៦ ខែ មីនា ករណីឆ្លងជំងឺ Covid-19 នៅប្រទេស និងតំបន់ផ្សេងទៀត បានលើសពីចំនួនអ្នកឆ្លងនៅប្រទេសចិន ពិសេសគឺប្រទេសអឺរ៉ុប និងអាមេរិកក្លាយជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុត ពីជំងឺ Covid-19 ក្នុងដំណាក់កាលគន្លឹះនេះ ឥស្សរជន នយោបាយមួយចំនួន របស់អាមេរិក ប៉ុនប៉ងចេញថ្លៃ ១០០០ លានដុល្លារអាមេរិក ឱ្យក្រុមហ៊ុន ឱសថមួយ របស់ប្រទេស អាល្លឺម៉ង់ ដើម្បីធានាថា វ៉ាក់សាំង ដែល សិក្សាស្រាវជ្រាវ និងផលិត ដោយក្រុមហ៊ុនមួយនេះ គឺសម្រាប់តែផ្គង់ ដល់អាមេរិកប៉ុណ្ណោះ ទង្វើដែលមិនទទួលខុសត្រូវ និងអាត្មានិយមបែបនេះ កំពុងក្លាយជាកម្លាំងបំផ្លិចបំផ្លាញ កិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យបង្ការនិងគ្រប់គ្រងជំងឺ Covid-19 ហើយក៏កំពុងក្លាយជា ”វិរុសនយោបាយ” ដែលពិភពលោកទាំងមូល ត្រូវកំចាត់ចោល ឱ្យបានឆាប់បំផុតផងដែរ ។
សូមដាស់តឿនឥស្សរជន នយោបាយមួយចំនួន របស់អាមេរិក ត្រូវទទួលស្គាល់ ពីស្ថានការណ៍ពិត កុំវាយតមន្លៃទាប ចំពោះការប្តេជ្ញាចិត្តរបស់ចិន លើការគាំពារមុខមាត់ប្រទេសជាតិ និង ឧត្តមប្រយោជន៍ជាតិឱ្យសោះ ។ តើវិរុសមកពីកន្លែងណា ? ការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រ នឹងផ្តល់ចម្លើយបាន ។ ឥស្សរជននយោបាយ របស់អាមេរិក ដែលធ្វើការបង្កាច់បង្ខូច ដោយគ្មានមូលហេតុលើប្រទេសចិន នឹងត្រូវអាម៉ាស់មុខ ដោយសារការពិតមិនខាន ៕