ព័ត៌មានអន្តរជាតិ

ហ្វីលីពីន និងជប៉ុន នឹងចុះកិច្ចព្រមព្រៀង ការពារជាតិទ្វេភាគី នៅក្នុងកិច្ចប្រជុំ ២ បូក ២ នៅខែកក្កដា

kyodo

តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានឲ្យដឹងថា មាន “លទ្ធភាពខ្ពស់” សម្រាប់ប្រទេសរបស់លោក និងប្រទេសជប៉ុន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុញ្ញាតឱ្យកងកម្លាំងការពាររបស់ពួកគេ ហ្វឹកហាត់នៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមកក្នុងអំឡុងពេលកិច្ចប្រជុំមួយ ដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ប្រទេសទាំងពីរកាលពីខែកក្កដា។

នៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មានក្យូដូ លោក Teodoro បានឲ្យដឹងថា ការចរចា លើកិច្ចព្រមព្រៀង ចូលដំណើរការទៅវិញទៅមក បានជិតដល់ទីបញ្ចប់ហើយ ដោយមិនមានបញ្ហាចម្រូង ចម្រាសអ្វីឡើយ។

ការចរចាទាំងនេះបានចាប់ផ្តើមនៅចុងខែវិច្ឆិកា បន្ទាប់ពីកិច្ចព្រមព្រៀងមួយនៅដើមខែនោះ រវាងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ដើម្បីផ្តួចផ្តើមការចរចាក្នុងគោលបំណងពង្រឹង ទំនាក់ទំនងសន្តិសុខ។

លោក Teodoro បានលើកឡើងថា “វានឹងអនុញ្ញាតឱ្យកងកម្លាំងដែនសមុទ្រ របស់អ្នក កងកម្លាំងថ្មើរជើង និងកងកម្លាំងអាកាសរបស់អ្នកហ្វឹកហាត់ ជាមួយពួកយើងនៅក្នុងបរិយាកាស ខុសគ្នាពីអ្វីដែលអ្នកធ្លាប់ប្រើ”។

លោកបន្ថែមថា វានឹងក្លាយជា RAA ដំបូងរបស់ប្រទេសជប៉ុន ដែលមានសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងកិច្ចព្រមព្រៀងទីបីជាមួយអូស្ត្រាលី និងអង់គ្លេស ដែលបានចូលជាធរមានកាលពីឆ្នាំមុន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top