ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបជាមួយ លោក Tan Sri Dato Lim Soon Peng ប្រធានស្ថាបនិក សភាពាណិជ្ជកម្មត្រកូលលីន ពិភពលោក និងគណៈប្រតិភូ នៅវិមានសន្តិភាព ។
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-28_16-20-21-681x1024.jpg)
សភាពាណិជ្ជកម្មត្រកូលលីន ពិភពលោក (WLCC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011 នៅប្រទេសសិង្ហបុរី ក្រោមគំនិតផ្តួចផ្តើមរបស់លោក Tan Sri Dato Lim Soon Peng ជាប្រធានស្ថាបនិក ជាមួយសហស្ថាបនិកកិត្តិយស៦រូបផ្សេងទៀត ដោយក្នុងនោះក៏មានជនជាតិខ្មែរម្នាក់ដែរ ។
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-28_16-20-24-1024x681.jpg)
WLCC មានការិយាល័យនៅ សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី កម្ពុជា ប៉ាពួញូហ្គីណេ វៀតណាម និងនៅក្នុងតំបន់ជាច្រើន នៃប្រទេសចិន រួមមាន ហេណាន ប៉េកាំង ក្វាងទុង ក្វាងស៊ី ហ្វូជៀន ក្វានចូវ, ម៉ាកាវ, ហុងកុង ជាដើម ។
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-28_16-20-57-1024x681.jpg)
WLCC កំពុងមានការអភិវឌ្ឍនៅកម្ពុជា ដែលនឹងក្លាយជាចំណែកមួយ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកៀរគរធុរជនឱ្យមកវិនិយោគ នៅកម្ពុជាកាន់តែច្រើន៕
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-28_16-20-32-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-28_16-20-46-1024x623.jpg)
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-28_16-20-38-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-28_16-20-42-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-28_16-21-02-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-28_16-21-05-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)