ព័ត៌មានអន្តរជាតិ

រុស្សី ៖ អ៊ុយក្រែន កំពុងចាប់ផ្តើមសកម្មភាព ស៊ើបការណ៍ សំងាត់នៅតាមព្រំដែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អ៊ុយក្រែន បានបង្កើនសកម្មភាព របស់ពួកគេនៅតាមព្រំដែនរបស់រុស្ស៊ី ហើយបាននិងកំពុងព្យាយាម ជ្រើសរើសពលរដ្ឋ ក្នុងតំបន់ថែមទៀតផង។

ការអះអាងនេះ ត្រូវបានធ្វើឡើង ដោយអនុប្រធានទីមួយ នៃទីភ្នាក់ងារសន្តិសុខ សហព័ន្ធរុស្ស៊ី (FSB) និងជាប្រធានសេវា ឆ្មាំព្រំដែន របស់ខ្លួន លោកឧត្តមសេនីយ៍ Vladimir Kulishov ។

នៅក្នុងបទសម្ភាសន៍ជាមួយ RIA Novosti ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ ឧត្តមសេនីយបានថ្លែងថា ស្ថានភាពនៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែន និងនៅក្នុងទឹកដីក្បែរៗនោះ នៅតែ តានតឹង ជាពិសេសដោយសារតែទីក្រុងគៀវ ទោះបីជាបរាជ័យ នៃការវាយលុករបស់ខ្លួនកាលពីឆ្នាំមុនក៏ដោយ បានបន្តការវាយប្រហាររបស់ខ្លួនជាមួយនឹង ជំនួយពីអ្នកគាំទ្រ លោកខាងលិចនៅឡើយ ។

លោក Kulishov បានកត់សម្គាល់ថា ចំនួន នៃការវាយប្រហារ ដោយមីស៊ីលនិង កាំភ្លើងធំលើទឹកដីរុស្ស៊ី មិនមានការថយចុះទេ ខណៈដែលការវាយប្រហារ ដោយយន្តហោះគ្មាន មនុស្ស បើកលើវិស័យយោធា ការដឹកជញ្ជូន ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈបានបន្តកើនឡើង ដែលនាំឱ្យជនស៊ីវិល ភាគច្រើនស្លាប់បាត់បង់ជីវិត។

លោកក៏បានរាយការណ៍ដែរថា ក្នុងឆ្នាំ២០២៣ប៉ុណ្ណោះ ទីភ្នាក់ងារឆ្មាំព្រំដែនរុស្ស៊ី បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ជាង១៣០០គ្រឿង ដែលបានប៉ុនប៉ងហោះឆ្លង កាត់ព្រំដែនរុស្សី ៕

ប្រែសម្រួល៖ស៊ុនលី

To Top