ព័ត៌មានអន្តរជាតិ

កាសែត Politico ៖ លោក Biden ផ្តល់ការអនុញ្ញាតិ ដោយសំងាត់ឲ្យអ៊ុយក្រែន ប្រើប្រាស់មីស៊ីល ចំងាយឆ្ងាយវាយ លុកចូលទឹកដីរុស្សី

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអាមេរិក លោក Joe Biden បានផ្តល់ការអនុញ្ញាតឱ្យក្រុងគៀវ ប្រើប្រាស់អាវុធអាមេរិក ដើម្បីវាយប្រហារគោលដៅនានា នៅក្នុងផ្នែកនៃប្រទេសរុស្ស៊ី ជាប់ព្រំដែនតំបន់ Kharkov របស់អ៊ុយក្រែន។

ការអះអាង នេះត្រូវបានធ្វើឡើង តាមមន្ត្រីអាមេរិក ដែលបានប្រាប់កាសែត Politico កាលពីថ្ងៃព្រហស្បតិ៍តែ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះ លោក Biden បានរក្សាការហាមឃាត់ការធ្វើវាយប្រហារ កាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី។

យោងតាម ​​Politico ការសម្រេចចិត្តនេះត្រូវបាន ធ្វើឡើងយ៉ាងសម្ងាត់ ទាក់ទងទៅទីក្រុងគៀវមួយរយៈមុនពេលការបញ្ជាក់ជាផ្លូវការរបស់ខ្លួន។

នៅក្នុងការអនុវត្ត ទិសដៅរបស់លោក Biden នឹងអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែន ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អាមេរិក ប៉ុន្តែមិនមែនមីស៊ីល ATACMS ដែលត្រូវបានដឹកជញ្ជូនដោយស្ងៀមស្ងាត់ទៅកាន់ទីក្រុងគៀវ ចាប់តាំងពីដើមខែមេសា ដើម្បីវាយប្រហារក្រុមនៃទឹកដីរុស្ស៊ីជាប់ព្រំប្រទល់តំបន់ Kharkov ដែលរុស្ស៊ីទើបតែបានដណ្តើម កាន់កាប់ទីក្រុងរាប់សិប នោះទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top