ថ្ងៃទី៥ ខែមិថុនា ជាទិវាបរិស្ថានចិន ប្រធានបទ សម្រាប់ឆ្នាំ២០២៤គឺ “ជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសចិ នដ៏ស្រស់ស្អាត” ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បានតាមដានយកចិត្តទុកដាក់និងខិតខំ ជារហូតក្នុងការជំរុញការកសាង អរិយធម៌អេកូឡូស៊ី ។ លោកបានចុះទៅត្រួតពិនិត្យ ការងារតាមមូលដ្ឋានជាច្រើនលើក អ្វីដែលមហាជនចិនប្រាថ្នាចង់ បានក៏ជាការងារ ដែលលោកតាមដាន ផ្តោតសំខាន់ ៖
«ត្រូវបង្កើនការកសាង អរិយធម៌អេកូឡូស៊ី ដើម្បីកសាងប្រទេសចិន ដ៏ស្រស់ស្អាតដែលមនុស និងធម្មជាតិរួមរស់ ដោយសុខដុមរមនា។»
«បរិស្ថានគឺជីវភាពរស់នៅ របស់ប្រជាជន។»
«តើអារម្មណ៍សុភមង្គល របស់មហាជនកើតចេញមកពីណា? គឺបរិស្ថានរស់នៅដ៏ល្អប្រសើរ។»
«តាមប្រវត្តិសាស្ត្រអភិវឌ្ឍអរិយធម៌មនុស្សជាតិ អេកូឡូស៊ីល្អនោះអរិយធម៌ក៏រុងរឿង អេកូឡូស៊ីអន់ថយ អរិយធម៌ក៏អន់ថយ។ ការអភិវឌ្ឍបៃតងដែលគោរពតាមច្បាប់ធម្មជាតិ ហើយអភិរក្សអេកូឡូស៊ី ជាសភាពការណ៍នៃពេលអនាគត។»
ប្រទេសចិនក្នុងយុគសម័យថ្មីកំពុងអភិវឌ្ឍបៃតងប្រកបដោយគុណភាពខ្ពស់ ដើម្បីសម្រេចបានបំណងដូចគ្នាដែល«មេឃកាន់តែខៀវ ភ្នំកាន់តែបៃតង ទឹកកាន់តែថ្លា បរិស្ថានកាន់តែស្រស់ស្អាត»៕
រូបភាព
*បឹងឈូកនៅភូមិ Yongfeng ក្រុង Meishan ខេត្ត Sichuan កាលពីខែមិថុនា ឆ្នាំ២០២២ លោក Xi Jinping ធ្លាប់មកទីនេះសិក្សាស្រាវជ្រាវពីការស្តាអភិវឌ្ឍជនបទ។
*ដីសើមជុំវិញទន្លេលឿង កាលពីខែតុលាឆ្នាំ២០២១ លោក Xi Jinping ធ្លាប់ចុះពិនិត្យការងារតាមមាត់ទន្លេលឿងនៅក្រុង Dongying ខេត្តShandong។
*ក្រុង Nantong ខេត្ត Jiangsu កំពុងអភិវឌ្ឍក្រុងសួនផ្កាតាមបណ្តោយទន្លេយ៉ុងហ្សេ
*បឹង Wulangsuhai នៃភូមភាគម៉ុងហ្គោលីក្នុង ជាតំបន់ដីសើមដែលមានបឹងធំបំផុត តាមបណ្តោយទន្លេលឿង
*បុគ្គលិកកាងារប្រមូលសំណាកទឹក តាមបឹងស្តុកទឹកនៃទន្លេ Danjiang
*ការធ្វើទំនើបកម្មតាមបែបផែនចិន ជាទំនើបកម្មដែលមនុស្សជាតិ និងធម្មជាតិរួមរស់ដោយសុខដុមរមនា
*ទន្លេ Lijiang នៃភូមិភាគស្វយ័តជនជាតិជ្វាំង Guangxi ជាគំរូទន្លេបឹងដ៏ស្រស់ស្អាតដំបូងគេរបស់ប្រទេសចិន