រ៉ងហ្គូន ៖ ក្រុមព័ត៌មាន នៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ របស់ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ កាលពីល្ងាចថ្ងៃអង្គារថា មានការផ្ទុះដ៏កក្រើកមួយ ដែលបានកើតឡើង នៅឯសាលាបឋមសិក្សាមួយកន្លែង នៅក្នុងតំបន់ Tanintharyi ស្ថិតនៅភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា ដោយបានសម្លាប់កុមារម្នាក់ និងបង្កឲ្យមានរបួស២៣នាក់ ។
គួរបញ្ជាក់ថា ការផ្ទុះនេះបានកើតឡើង នៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ម៉ោងក្នុងស្រុកកាលពីថ្ងៃអង្គារនៅទីក្រុង Dawei នៃតំបន់ Tanintharyi ។
ខណៈកំពុងសម្អាតបរិវេណសាលា សិស្សបានរកឃើញគ្រាប់បែកមួយគ្រាប់ ដែលបន្សល់ទុកពីការវាយប្រហារភេរវកម្មលើកមុន ហើយបាននាំយកគ្រាប់បែក នោះទៅឲ្យគ្រូបង្រៀន ។ ប៉ុន្តែគ្រាប់បែកបានធ្លាក់ និងផ្ទុះដោយសម្លាប់សិស្សសាលាម្នាក់ និងបង្កឲ្យរងរបួសចំនួន២២នាក់ និងឪពុកម្តាយសិស្សម្នាក់ទៀត ។
ចំពោះអ្នករងសរបួសត្រូវ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្រុកដើម្បីព្យាបាលជំងឺ ។
ក្រុមព័ត៌មានខាងលើបានបញ្ជាក់ថា កម្លាំងសន្តិសុខកំពុងធ្វើការបោសសម្អាតមីន នៅក្នុងបរិវេណសាលានោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា