បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT មន្ត្រីឆ្មាំព្រំដែន បាននិយាយ កាលពីថ្ងៃអង្គារថា ជនជាតិអ៊ុយក្រែន ដែលមានសញ្ជាតិពីរ ត្រូវបានរារាំងមិន ឱ្យចាកចេញពីប្រទេសហើយ ពួកគេក៏លែងរួចផុតពីសេចក្តីព្រាង ច្បាប់យោធាក្រោមច្បាប់ចល័តថ្មីទៀតនោះដែរ ។
អាជ្ញាធរកំពុងជួបផលលំបាក ក្នុងការបំពេញជួរកងទ័ព ដោយសារការស្លាប់ និងរបួសបានកើនឡើងយ៉ាងខ្លាំងនៅសមរភូមិ។ ក្រសួងការពារជាតិរុស្ស៊ី ប៉ាន់ប្រមាណថា កងកម្លាំងប្រដាប់អាវុធ របស់អ៊ុយក្រែន បានបាត់បង់ទាហានជាង ៣៥០០០ នាក់នៅក្នុង ខែឧសភាប៉ុណ្ណោះ ។
អ្នកនាំពាក្យនៃទីភ្នាក់ងារព្រំដែន លោក Andrey Demchenko បានប្រាប់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃអង្គារថា ពលរដ្ឋអ៊ុយក្រែន ដែលមានសញ្ជាតិពីរ ពិតធ្លាប់ត្រូវបានអនុញ្ញាត ឱ្យចាកចេញពីប្រទេសពិតមែន ប៉ុន្តែលោកបានបន្ថែមថាបច្ចុប្បន្នយើងមិនអាចអនុញ្ញាតឲ្យពលរដ្ឋប្រភេទនេះ ឆ្លងកាត់បានទៀតឡើយ។
លោកបានលើកឡើងពីក្រឹត្យ របស់រដ្ឋាភិបាលថ្មីៗនេះ ដែលតម្រូវឲ្យមនុស្សបែបនេះ ចុះឈ្មោះ សម្រាប់សេចក្តីព្រាងច្បាប់នេះក្នុងរយៈពេល ៣០ ថ្ងៃខណៈដែល ពីមុន ពលរដ្ឋដែលមានសញ្ជាតិពីរ និង ជនជាតិអ៊ុយក្រែន ដែលរស់នៅក្រៅប្រទេស ក្រោមលិខិតអនុញ្ញាតស្នាក់នៅ ត្រូវបានលើកលែង ពីការបម្រើយោធា។
ប្រែសម្រួល៖ស៊ុនលី