វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងថា លោកនឹងអំពាវនាវដល់ច្បាប់មួយ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល ពន្លឿនការផលិតថ្នាំពេទ្យ និងគ្រឿងផ្គត់ផ្គង់ចាំបាច់ផ្សេងៗទៀត សម្រាប់អ្វីដែលលោកហៅថា“ សង្គ្រាម” ប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩នេះ។
លោកប្រធានាធិបតី បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយដោយសំដៅទៅលើច្បាប់ ដែលត្រូវបានអនុម័តដំបូងក្នុងការឆ្លើយតបទៅនឹងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ថា“ យើងនឹងអំពាវនាវដល់ច្បាប់ផលិតកម្មការពារជាតិក្នុងករណីដែលយើងត្រូវការ”។
លោកប្រធានាធបតី “វាជាស្ថានភាពដ៏លំបាកបំផុត អ្នកត្រូវតែបិទផ្នែកខ្លះនៃសេដ្ឋកិច្ច ដែលកាលពី ៦ សប្តាហ៍មុនវាល្អបំផុត ដែលពួកគេមិនធ្លាប់មាន យើងមានសេដ្ឋកិច្ចល្អបំផុត ដែលយើងមិនធ្លាប់មាន ហើយបន្ទាប់មកមួយថ្ងៃអ្នកត្រូវបិទវាដើម្បីកម្ចាត់សត្រូវដ៏កាចសាហាវមួយនេះ”៕ ដោយ ឈូក បូរ៉ា