ព័ត៌មានអន្តរជាតិ

ឈីលី ប្រកាសថា ជារដ្ឋស្ថិតក្នុងគ្រោះ មហន្តរាយដោយសារជំងឺ COVID-19

សាន់ទីយ៉ាហ្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ថា លោក Sebastian Pinera ប្រធានាធិបតីរបស់ ប្រទេសឈីលី បានថ្លែងកាលពីថ្ងៃពុធថា បានប្រកាសដាក់ឲ្យរដ្ឋស្ថិត ក្នុងគ្រោះមហន្តរាយរយៈពេល៩០ថ្ងៃ ដើម្បីទុកពេលឲ្យរដ្ឋាភិបាល ធ្វើការប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺ COVID-19 ដែលមានអ្នកឆ្លងរហូតមកដល់ពេលនេះមាន ចំនួន២៣៨នាក់ហើយ ។

នៅក្នុងសន្នីសីទសារព័ត៌មានមួយ លោក Pinera បានថ្លែងថា ការរឹតត្បិតនឹងចូលជាធរមានចាប់ពីពាក់កណ្តាលយប់ថ្ងៃនេះតទៅ ក្នុងនោះរាប់ទាំងការហាមប្រាមមិនឲ្យមានការប្រមូលផ្តុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងជំងឺ ។

គាត់បានថ្លែងថា ក្រុមយោធា នឹងត្រូវធ្វើការចល័តគ្នាដើម្បីជួយដល់វិស័យសុខាភិបាលសាធារណៈ និងច្បាប់នៃការធ្វើចត្តឡីស័ក្ក និងការបង្គាប់បញ្ជា និងការកំណត់ដែននៃការធ្វើចលនាដែលត្រូវស្ថិតនៅក្រោមការពិចារណាជាមុនសិន ។

ក្រៅពីសេចក្តីប្រកាសខាងលើ ប្រទេសឈីលី ក៏បានដាក់បញ្ជាឲ្យបិទច្រកព្រំដេនរបស់ខ្លួន មិនផ្អាកមិនដំណើរការសាលារៀន និងបានផ្តល់អនុសាសន៍ដល់ពលរដ្ឋត្រូវរស់នៅក្នុងជម្រកដើម្បីជៀសវាងការប៉ះពាល់ គ្នា ឬការឆ្លងរាលដាលដោយសារជំងឺ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top