នៅថ្ងៃទី ៧ ខែមិថុនា កម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ” ដើរកម្សាន្តនៅយូនណាន ទៅទស្សនានៅអង្គរ” នៃប្រទេសចិន (ខេត្តយូនណាន) -ព្រះរាជាណាចក្រកម្ពុជា បានបើកសម្ពោធជាផ្លូវការ នៅទីក្រុងគុនមីងខេត្តយូនណាន ។ តំណាងចំនួនជាងមួយរយរូប ដែលមកពីស្ថាប័នផ្សព្វផ្សាយ ទេសចរណ៍វប្បធម៌ ការទូត និង កិច្ចការបរទេសជាដើម នៃប្រទេសទាំងពីរចិននិងកម្ពុជា បានជួបជុំគ្នា ដើម្បីធ្វើជាសាក្សី នូវសកម្មភាព និងសមិទ្ធផលថ្មីលើវិស័យការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន និងវប្បធម៌ រវាងប្រទេសចិននិងកម្ពុជា ។
នៅក្នុងពិធីបើកសម្ពោធ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រសួងព័ត៌មាន នៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើន ជាមួយប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋាភិបាលចិន ឆ្នាំ២០២៤ គឺជាឆ្នាំ នៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ។ កម្ពុជាជាប្រទេស ដែលមានអរិយធម៌ដ៏ចំណាស់ នៅតំបន់អាស៊ីអាគ្នេយ៍ និងសម្បូណ៌ដោយសម្បត្តិវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ។
កម្ពុជាសូមសម្តែង នូវអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែង របស់មិត្តចិនក្នុងការគាំទ្រ ដល់ការការពារនិងអភិរក្ស សម្បត្តិបេតិកភណ្ឌ វប្បធម៌ របស់កម្ពុជា ។ ក្នុងនាមជាស្ថាប័នព័ត៌មាន យើងខ្ញុំមានការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនទៅកាន់ពិភពលោក តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយ ចម្រុះទាំងបុរាណនិងទំនើប និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្ហាញ នូវភាពទាក់ទាញដ៏ពិសេស និងប្រកបដោយសក្តានុពល នៃបេតិកភណ្ឌពិភពលោកនៅកម្ពុជា និងខេត្តយូណានប្រទេសចិន និងសមិទ្ធផលដែលទទួល បានពីកិច្ចសហប្រតិបត្តិការ រវាងភាគីកម្ពុជា-ចិន ក្នុងការជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍ និង វប្បធម៌ ដើម្បីទាក់ទាញការចាប់អារម្មណ៍និងការគាំទ្រ សំដៅពង្រឹងការការពារ និងអភិរក្សបេតិកភណ្ឌរួម របស់មនុស្សជាតិ ។
បន្ទាប់ពីពិធីបើកសម្ពោធ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានផ្តល់បទសម្ភាស ជាមួយអ្នកសារព័ត៌មានថា វិទ្យុមិត្តភាពកម្ពុជាចិន គឺជាវិទ្យុដ៏សំខាន់មួយ ដែលបានផ្សព្វផ្សាយទំនាក់ទំនង រវាងប្រជាជន និងប្រជាជន រវាងចិននិងកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយវប្បធម៌ ប្រពៃណីដ៏ល្អប្រសើរ របស់ចិននិងកម្ពុជា ។ ខ្ញុំបានស្តាប់និងមើលកម្មវិធី ដែលផលិត ដោយវិទ្យុមិត្តភាពកម្ពុជាចិន ហើយបានស្វែង យល់អំពីពិធីបុណ្យ សែនព្រះខែ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងបុណ្យចូលឆ្នាំខ្មែរជាដើម ។ ខ្ញុំលើកទឹកចិត្តឱ្យវិទ្យុមិត្តភាព កម្ពុជាចិន បន្តផលិតកម្មវិធី ដែលជំរុញការផ្លាស់ប្តូរ មិត្តភាពរវាងប្រទេសទាំងពីរ ។
នារសៀលថ្ងៃដដែល កម្មវិធីផ្សព្វផ្សាយផ្លូវទេសចរណ៍ បេតិកភណ្ឌពិភពលោក និងកិច្ចសន្ទនាប្រធាននិពន្ធ នៃប្រព័ន្ធសារព័ត៌មានចិននិងកម្ពុជា ក៏ត្រូវបាន ប្រារព្ធឡើងផងដែរ ។ នៅក្នុងកិច្ចសន្ទនានេះ អ្នកទទួលខុសត្រូវ នៃប្រព័ន្ធសារព័ត៌មានសំខាន់ៗ និងអ្នកជំនាញជើងចាស់ នៃប្រទេស ទាំងពីរ បានចែករំលែកការយល់ដឹង និង ស្វែងយល់ពីតួនាទីថ្មី និងបេសកកម្មថ្មី របស់ប្រព័ន្ធសារព័ត៌មាន ក្នុងការកសាងសហគមន៍ រួមវាសនារវាងចិននិងកម្ពុជា ក្នុងយុគសម័យថ្មី ៕