បរទេស៖ យោងតាមកចេញផ្សាយរបស់ RT លោក David van Weel ជំនួយការអគ្គលេខាធិការនៃប្លុក ដែលដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់ការច្នៃប្រឌិតបែប Hybrid និងអ៊ីនធឺណិត លោក David van Weel បានបង្ហាញថា អង្គការណាតូកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិតឬ AI ដើម្បីតាមដានយន្តហោះ និងស្ថានីយ៍ប្រេងឥន្ធនៈរបស់រុស្ស៊ី។
ថ្លែងនៅក្នុងវេទិកាអ្នកច្នៃប្រឌិតការពារជាតិ NATO-Ukraine នៅសាកលវិទ្យាល័យ AGH នៃទីក្រុង Krakow ប្រទេសប៉ូឡូញ មន្ត្រីកំពូលបានសន្យាថានឹងពង្រឹង កិច្ចសហប្រតិបត្តិការជាមួយទីក្រុង Kiev ជាមួយនឹងកិច្ចព្រមព្រៀងថ្មីមួយស្តីពី ការច្នៃប្រឌិតសមរភូមិ ។
ជាឧទាហរណ៍នៃការរួមបញ្ចូលដំណោះស្រាយ AI ផ្សេងៗ លោកបាននិយាយថា ប្លុកនេះប្រើប្រាស់វាដើម្បី វិភាគរូបភាពផ្កាយរណប ដើម្បីតាមដាន និងរាប់ចំនួនយន្តហោះ និងស្ថានីយ៍ប្រេងឥន្ធនៈរបស់រុស្ស៊ីដោយក្នុងនោះ ជំនួយការអគ្គលេខាធិការូបនេះ បាននិយាយថា ការប្រើប្រាស់ AI ក្នុងលក្ខណៈបែបនេះ គឺស្របតាមគោលការណ៍របស់អង្គការណាតូ ស្តីពីការប្រើប្រាស់ក្រមសីលធម៌ Al ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីវាយប្រហារលើអាកាសយានដ្ឋានរុស្ស៊ី ទាំងតំបន់ដែលនៅជិតតំបន់ប្រយុទ្ធ និងជ្រៅក្នុងទឹកដីរបស់ប្រទេស។
ទីក្រុងមូស្គូហាក់ដូចជាបានពង្រីក ការប្រើប្រាស់របស់ខ្លួនយ៉ាងខ្លាំង ចំពោះអាកាសចរណ៍ជួរមុខផងដែរ ជាចម្បងក្នុងការបាញ់បង្ហោះគ្រាប់បែកពី លើអាកាសដែលបំពាក់ដោយ ឧបករណ៍ណែនាំផ្លូវដូចជាUMPK (Universal Glide and Correction Module)ជាដើម៕
ប្រែសម្រួល៖ ស៊ុន លី