ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បញ្ជូនបាល់ឡុងហោះ ផ្ទុកសំរាមរាប់រយដង ឆ្លងកាត់ព្រំដែន

AFP

សេអ៊ូល៖ យោធាក្រុងសេអ៊ូលបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានបញ្ជូនបាល់ឡុងហោះដែលមានផ្ទុកសំរាមរាប់រយឆ្លងកាត់ព្រំដែន បន្ទាប់ពីប្អូនស្រីដ៏មាន ឥទ្ធិពលរបស់លោក គីម ជុងអ៊ុន បានព្រមានពីការឆ្លើយតបបន្ថែមទៀត ប្រសិនបើកូរ៉េខាងត្បូងរក្សា “សង្រ្គាមផ្លូវចិត្ត” របស់ខ្លួន ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ កូរ៉េខាងជើង បានបញ្ជូនបាល់ឡុងហោះរាប់រយចូលទៅក្នុងភាគខាងត្បូង ដោយនាំយកនូវសំរាមដូចជាកន្ទុយបារី និងក្រដាស អនាម័យបង្គន់ ដែលប្រទេសនេះហៅថា ជាការសងសឹក ចំពោះបាល់ឡុងហោះ ដែលផ្ទុក ដោយការឃោសនាប្រឆាំង ក្រុងព្យុងយ៉ាង បានអណ្តែតទៅខាងជើងដោយសកម្មជន នៅភាគខាងត្បូង ដែលក្រុងសេអ៊ូលស្របច្បាប់ មិនអាចបញ្ឈប់បាន ។

ក្នុងខែនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងយោធា កាត់បន្ថយភាពតានតឹងឆ្នាំ២០១៨ និងបានចាប់ផ្តើមឡើងវិញ នូវការផ្សាយតាមប្រព័ន្ធបំពងសម្លេង នៅតាមព្រំដែន ដើម្បីឆ្លើយតបទៅនឹងប៉េងប៉ោង របស់ក្រុងព្យុងយ៉ាង ដោយធ្វើឱ្យកូរ៉េខាងជើងខឹងសម្បារ ដែលបានព្រមានទីក្រុងសេអ៊ូលកំពុងបង្កើត “វិបត្តិថ្មី” ។

ប្អូនស្រីរបស់លោក គីម និងជាអ្នកនាំពាក្យ រដ្ឋាភិបាលដ៏សំខាន់ Kim Yo Jong បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ កាលពីព្រឹកថ្ងៃចន្ទនេះថា កូរ៉េខាងត្បូងនឹង “ទទួលរងនូវភាពអាម៉ាស់ ដ៏ជូរចត់ក្នុងការរើស ក្រដាសដោយមិនសម្រាក ហើយវានឹងជាការងារប្រចាំថ្ងៃ របស់ខ្លួន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top