ព្រុចសែល៖ ទីភ្នាក់ងារសារព័ត៌មាន Ukrayinska Pravda បានរាយការណ៍ថា សហភាពអឺរ៉ុប កំពុងពិចារណាពង្រីក ការការពារបណ្តោះអាសន្ន រយៈពេលមួយឆ្នាំទៀត សម្រាប់ប្រជាជន ដែលភៀសខ្លួន ចេញពីអ៊ុយក្រែន ដោយសារជម្លោះរុស្ស៊ី និងអ៊ុយក្រែន ។
យោងតាមរបាយការណ៍ គណៈកម្មការអឺរ៉ុប បានស្នើឱ្យពន្យារ របបពិសេសចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២៦ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រុមប្រឹក្សាយុត្តិធម៌ និងកិច្ចការផ្ទៃក្នុងរបស់សហភាពអឺរ៉ុប គ្រោងនឹងពិចារណាលើសំណើនេះ នៅថ្ងៃទី១៣ ខែមិថុនា។
បច្ចុប្បន្ននេះ ប្រជាជនជិត ៤,២ លាននាក់ ដែលបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ដែលជាផលវិបាកនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានទទួលជម្រក បណ្តោះអាសន្ន នៅក្នុងរដ្ឋជាសមាជិកសហភាពអឺរ៉ុប។ របបពិសេសផ្តល់ឱ្យពួកគេនូវ សិទ្ធិស្នាក់នៅ ក៏ដូចជាការចូល ទៅកាន់ទីផ្សារការងារ វេជ្ជសាស្ត្រ និងជំនួយផ្សេងៗទៀត។
ការការពារបណ្តោះអាសន្ន គឺជាវិធានការ បន្ទាន់របស់សហភាពអឺរ៉ុប សម្រាប់ពលរដ្ឋ ដែលមិនមែនជាសហភាពអឺរ៉ុប ក្នុងករណីមានការផ្លាស់ ទីលំនៅដ៏ធំ ដោយសារតែកាលៈទេសៈធ្ងន់ធ្ងរ ។
នៅខែមីនាឆ្នាំ២០២២ សហភាពអឺរ៉ុប បានណែនាំការការពារ បណ្តោះអាសន្ន របស់ជនជាតិអ៊ុយក្រែន ដែលភៀស ខ្លួនចេញ ពីសង្រ្គាមហើយ នៅខែកញ្ញាឆ្នាំ២០២៣ វាត្រូវបានបន្ត រហូតដល់ខែមីនាឆ្នាំ២០២៥៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
