ភ្នំពេញ ៖ គ្រឿងញៀន សរុបចំនួន៤ តោន ១០០គីឡូក្រាម១០៨,៧៦ក្រាម ដែលបង្ក្រាបបាន កាលពីពេលកន្លងទៅ ត្រូវបានយកមកដុតបំផ្លាញចោល នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីតាំងឡឥដ្ឋមួយកន្លែង ស្ថិតក្នុងសង្កាត់សំរោងខាងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-14_14-43-49.jpg)
គ្រឿងញៀនដែលរៀបចំដុតបំផ្លាញ នៅពេលនេះ សរុបចំនួន៤ តោន ១០០គីឡូក្រាម១០៨,៧៦ ក្រាម និងវគ្គក្រោយទៀតគឺការបំផ្លាញដោយវិធីសាស្ត្រ បន្សាបនូវសារធាតុគីមីផ្សំ ចំនួន៣ តោន ២៥៤គីឡូក្រាម ដែលជាអាស៊ីតមិន អាចធ្វើការបំផ្លាញដោយវិធីដុតបាន ដោយត្រូវរង់ចាំការបន្សាប។ ជាមួយគ្នានេះ គ្រឿងញៀនដែលត្រូវដុតបំផ្លាញនេះ មានចំនួន៥៤សំណុំរឿង ។
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-14_14-43-53-1024x768.jpg)
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអះអាងថា គ្រឿងញៀនជាង៤តោន ដែលត្រូវដុតបំផ្លាញចោលនេះ មានតម្លៃជួញដូរជាង២២ លានដុល្លារ និងតម្លៃចែកចាយ ប្រមាណជាង៦៦លានដុល្លារ ខណៈក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលសមត្ថកិច្ចឃាត់ខ្លួន បានជាង១ម៉ឺននាក់ ក្នុងនោះជនបរទេសភាគច្រើន គឺជាជនជាតិ វៀតណាមនិងជនជាតិចិន ៕
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-14_14-43-57-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-14_14-44-00-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-14_14-44-04-1024x614.jpg)
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-14_14-44-09-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/06/photo_2024-06-14_14-44-27-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)