តូក្យូ ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ សម្រាប់ទីក្រុងតូក្យូ ក្នុងការផ្តល់ការគាំទ្ររយៈពេលវែង សម្រាប់ទីក្រុងគៀវ ចំពេលមានសង្គ្រាមអូសបន្លាយ របស់រុស្ស៊ី ប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន ខណៈដែលពួកគេបានជួបគ្នា នៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍។
កិច្ចព្រមព្រៀងរយៈពេល ១០ឆ្នាំចែងថា ប្រទេសជប៉ុន នឹងបន្តផ្តល់ការគាំទ្រ សម្រាប់អ៊ុយក្រែន ដូចជាដោយការផ្គត់ផ្គង់ “ឧបករណ៍ និងទំនិញ ដែលមិនមានគ្រោះថ្នាក់ និងការព្យាបាលសមាជិក សេវាកម្ម អ៊ុយក្រែន ដែលរងរបួស ក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ស្របតាមរដ្ឋធម្មនុញ្ញ នៃសង្គ្រាមរបស់ទីក្រុងតូក្យូ និង ផ្នែកច្បាប់ពាក់ព័ន្ធ តម្រូវការ និងបទប្បញ្ញត្តិ”។
លោក គីស៊ីដា ក៏បានបង្ហាញពីផែនការ ដើម្បីធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំអន្តរជាតិមួយនៅឆ្នាំក្រោយ ដើម្បីពិភាក្សាពីវិធីដោះស្រាយ ជាមួយមីនដែលកំពុងដាក់ក្នុង ប្រទេសអ៊ុយក្រែន ដោយលោក ហ្សេឡិនស្គី បានសន្យាថា “នឹងធ្វើកិច្ចសហប្រតិបត្តិការឲ្យខ្លាំងជាទីបំផុត”។
ប្រទេសជប៉ុន បានផ្តល់ការគាំទ្រ ដល់អ៊ុយក្រែន ប៉ុន្តែវាត្រូវបានគេកំណត់ ចំពោះជំនួយមិនមែនយោធា ដោយសារតែការរឹតបន្តឹង ដោយខ្លួនឯងលើការផ្តល់អាវុធក្រោមរដ្ឋធម្មនុញ្ញ។ ទន្ទឹមនឹងនេះ បណ្តាប្រទេសលោកខាងលិចបានផ្គត់ផ្គង់សព្វាវុធជាច្រើនដូចជា ឧបករណ៍ស្ទាក់ចាប់មីស៊ីល រថក្រោះប្រយុទ្ធ និងយន្តហោះចម្បាំង។
លោក គីស៊ីដា និងលោក ហ្សេឡិនស្គី បានជួបគ្នានៅខាងក្រៅ នៃកិច្ចប្រជុំកំពូល G7 រយៈពេលបីថ្ងៃនៅទីក្រុង Fasano ភាគខាងត្បូង ប្រទេសអ៊ីតាលី រហូតដល់ថ្ងៃសៅរ៍។ វាជាឆ្នាំទីពីរជាប់ៗគ្នាដែល លោក ហ្សេឡិនស្គី ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ដោយផ្ទាល់ក្នុងនាមជាភ្ញៀវ៕
ប្រែសម្រួល ឈូក បូរ៉ា