ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បណ្តេញជនជាតិវៀតណាម ៣៣នាក់ ស្រី ៥នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារ ខុសច្បាប់ គ្មានលិខិតឆ្លងដែន និងបទល្មើសគ្រឿងញៀន ប្រព្រឹត្តនៅវៀតណាម ។
ការបណ្តេញចេញនេះដែរ គឺនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីនាយកដ្ឋានចារកម្ម ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ជនជាតិវៀតណាម ទាំងជាង៣០នាក់នេះ ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែន អន្តរជាតិបាវិត ខេត្តស្វាយរៀង ៕