ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក ៖ សហរដ្ឋអាមេរិក នៅតែមានផ្នត់គំនិត ធ្វើអន្តរាគមន៍

AFP

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថា អាកប្បកិរិយា “អ្នកធ្វើអន្តរាគមន៍ខ្លាំង” នៅតែមាននៅក្នុង សហរដ្ឋអាមេរិក ទោះបីជាពិភពលោក បានឈានចូលយុគសម័យថ្មីក៏ដោយ” ។

ក្នុងអំឡុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃ លោក Lopez Obrador បានចោទសួរការកត់សម្គាល់ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ដោយអតីតរដ្ឋមន្ត្រី ការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo ដែលបានរិះគន់គំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលម៉ិកស៊ិក ក្នុងការផ្លាស់ប្តូរផ្នែកតុលាការ ដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ ។

លោកបានប្រាប់អ្នកយកព័ត៌មា ននៅឯវិមានជាតិក្នុងទីក្រុងម៉ិកស៊ិកថា “ពួកគេមិនអាចបញ្ឈប់ ការធ្វើដូច្នេះបាននោះទេ ពោលគឺអន្តរាគមន៍ក្នុងកិច្ចការ នៃប្រទេសមួយផ្សេងទៀត ជាអកុសល ទោះបីជាយើងកំពុងរស់នៅ ក្នុងយុគសម័យថ្មីក៏ដោយ” ។

លោកបានបន្ថែមថា “យើងនៅតែត្រូវទទួលរងនូវអន្តរាគមន៍នេះ ដែលខ្ញុំមានអារម្មណ៍ថា នឹងរលាយបាត់បន្តិចម្តងៗ ដល់កម្រិត ដែលរដ្ឋាភិបាលម៉ិកស៊ិកមិន មែនជារដ្ឋាភិបាលអនុគ្រោះ” ។

យោងតាមលោក Lopez Obrador នៅទីក្រុងវ៉ាស៊ីនតោន “ពួកគេមានទម្លាប់អាក្រក់ ក្នុងការបិទច្រមុះ របស់ពួកគេនៅកន្លែងផ្សេងទៀត” ចាប់តាំងពីគោលនយោបាយ ការបរទេសរបស់ពួកគេចាប់ផ្តើមពីសម័យនៃគោលលទ្ធិ Monroe ដែលក្នុងនោះពួកគេនឹងបង្កើត ឬបំផ្លាញប្រទេសជាតិ ក្នុងការបញ្ជូនកងទ័ពឈ្លានពាន ហើយថែមទាំងតែងតាំង អ្នកដឹកនាំតាមឆន្ទៈរបស់ពួកគេ ។

ប្រធានាធិបតីម៉ិកស៊ិក បានលើកឡើងថា សេចក្តីថ្លែងការណ៍របស់លោក Pompeo ដែលមាននៅក្នុងអត្ថបទមួយ ដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត The Wall Street Journal របស់សហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងជាមួយនឹងការបោះឆ្នោតប្រធានាធិបតី អាមេរិកនាពេលខាងមុខនៅក្នុងចិត្ត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top