ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានឲ្យដឹងថា ការពិភាក្សា របស់ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែលលោក Tzachi Hanegbi អំពីផែនការថ្ងៃក្រោយសង្គ្រាម នៅភាគខាងជើងហ្គាហ្សា នឹងមិនស្វែងរកវិធី ដើម្បីត្រូវបានអនុវត្តនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ស៊ីនហួ ក្រុមហាម៉ាស់បានសង្កត់ធ្ងន់ថា ការពិភាក្សារបស់ Hanegbi ស្តីពី “អនាគតក្រោយសង្គ្រាម” របស់ហ្គាហ្សា និងផែនការរបស់លោក ឆ្លុះបញ្ចាំងពីការទទូចរបស់រដ្ឋាភិបាលអ៊ីស្រាអែលលើ “ផ្លូវឥតប្រយោជន៍” ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា អនាគតនៃតំបន់ហ្គាហ្សាស្ទ្រីប គួរតែត្រូវបានកំណត់ដោយប្រជាជនប៉ាឡេស្ទីនតែម្នាក់ឯង ដោយបន្ថែមថា “ការតស៊ូរបស់ខ្លួន នឹងកាត់ផ្តាច់ដៃ នៃការកាន់កាប់ណាមួយ ដែលប៉ុនប៉ងជ្រៀតជ្រែក ក្នុងជោគវាសនារបស់ប្រជាជនរបស់យើង និងអនាគតរបស់យើង” ។
លោក Hanegbi បានឲ្យដឹងនៅក្នុងសន្និសីទមួយនៅសាកលវិទ្យាល័យ Reichman ក្នុងទីក្រុង Herzliya ថា “ផែនការថ្ងៃក្រោយសង្គ្រាម សម្រាប់ក្រុមហាម៉ាស់ ត្រូវបានរៀបចំក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយយើងនឹងឃើញនូវការបញ្ចេញមតិជាក់ស្តែងនៃជំហាននេះឆាប់ៗនេះ” ។
លោកបានអះអាងថា ការបង្កើតជម្រើសជំនួសក្រុមហាម៉ាស់ គឺចាំបាច់សម្រាប់ការ ទទួលបានជ័យជម្នះរយៈពេលវែង ដោយកត់សម្គាល់ថា ជម្រើសគួរតែជារដ្ឋាភិបាល ដែលពឹងផ្អែកលើប្រជាជនក្នុងស្រុក ដែលចង់រស់នៅជាមួយអ៊ីស្រាអែល និងទទួលបានការគាំទ្រពីរដ្ឋអារ៉ាប់កម្រិតមធ្យម៕
ប្រែសម្រួល ឈូក បូរ៉ា