កាលពីថ្ងៃទី ១៥ ខែមិថុនា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់អឺរ៉ុប(UEFA Euro 2024) បាននិងកំពុងដំណើរ ការយ៉ាងក្តៅគគុក ដែលបានទាក់ទាញ ក្រសែភ្នែក របស់អ្នកចូលចិត្តបាល់ទាត់ នៅទូទាំងពិភពលោក ផ្តោតសំខាន់លើ ប្រទេសអាល្លឺម៉ង់ ។ សកម្មភាពឧបត្ថម្ភ នៃការប្រកួតកីឡា លំដាប់កំពូលអន្តរជាតិនេះ គឺជាបង្អួចដ៏សំខាន់មួយ សម្រាប់សង្កេតមើលការ អភិវឌ្ឍសេដ្ឋកិច្ចសកល ក្នុងនាមជាព្រឹត្តិការណ៍កីឡាបាល់ទាត់ លំដាប់កំពូលអន្តរជាតិ លើកដំបូងបន្ទាប់ ពីបញ្ចប់ជំងឺកូវីដ ១៩ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់អឺរ៉ុបលើកនេះ មានអ្នកឧបត្ថម្ភលំដាប់កំពូល ដែលជាដៃគូ សហប្រតិបត្តិការសកលចំនួន ១៣ ក្នុងនោះ មានអ្នកឧបត្ថម្ភចំនួន ៥ គឺមកពីប្រទេសចិន ដែលបានក្លាយ ជាប្រទេសជាប្រភពដ៏ធំបំផុត នៃអ្នកឧបត្ថម្ភ ក្នុងការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ អឺរ៉ុបដែលបានរៀបចំពីរ លើកជាប់ៗគ្នាមកហើយ ។
ក្នុងការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់អឺរ៉ុបលើកនេះ អ្នកឧបត្ថម្ភរបស់ចិនទាំង ៥ មកពីវិស័យដូចជាឧ បករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ រថយន្តដើរ ដោយថាមពលថ្មី ទូរស័ព្ទដៃឆ្លាតវៃ ធុរកិច្ចអេឡិចត្រូនិកឆ្លងដែន និងបច្ចេកវិទ្យាខាងការទូទាត់ជាដើម ដែលជាវិស័យបច្ចេកវិទ្យាជឿនលឿននៃឧស្សាហកម្មងើបឡើងថ្មីសកល ។
ព្រឹត្តិការណ៍កីឡា អន្តរជាតិ ទ្រង់ទ្រាយធំ ដូចជាការប្រកួតកីឡា បាល់ទាត់ពានរង្វាន់អឺរ៉ុប ជាដើមបាននិង កំពុងស្វាគមន៍យ៉ាង កក់ក្តៅចំពោះសហគ្រាសចិន វាច្បាស់ណាស់ថា ពួកគេមិនត្រឹម តែមានសុទិដ្ឋិនិយម ចំពោះប្រាក់ទុន របស់សហគ្រាសចិន ប៉ុណ្ណោះទេ ថែមទាំងក៏ជាការទទួលស្គាល់ ពីយុទ្ធសាស្ត្រស្តីពីកំណែទម្រង់សេដ្ឋកិច្ចចិន ដែលជំរុញដោយ ការច្នៃប្រឌិតថ្មី ព្រមនិងការទទួលស្គាល់ ពីបច្ចេកវិទ្យាថ្មី របស់ចិនដែលអាចណែនាំ ពិភពលោក ទាំងមូលផងដែរ ។
ការបើកចំហ ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមក គឺជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញការរីកចម្រើន នៃអរិយធម៌មនុស្សជាតិ ហើយគំនិតសំខាន់ៗមួយនេះ ទទួលបានការឆ្លើយតបក្នុង ការប្រកួតកីឡាបាល់ទាត់ពាន រង្វាន់អឺរ៉ុបលើកនេះ ។ កត្តាចិនកាន់តែច្រើនឡើងៗ បាននិងកំពុងលេច ចេញទាំងក្នុងនិងក្រៅកីឡដ្ឋាន នៃការប្រកួត កីឡាបាល់ទាត់ ពានរង្វាន់អឺរ៉ុប ដែលបង្ហាញឱ្យឃើញថា ក្របខណ្ឌនៃការប្រកបអាជីវកម្ម និងកម្លាំងឥទ្ធិពល សកលភាវូបនីយកម្ម របស់សហគ្រាសចិន កំពុងកើនឡើង យ៉ាងលេចធ្លោ ។ ឆ្លងតាមរយៈការប្រកួតកីឡា បាល់ទាត់ ពានរង្វាន់អឺរ៉ុប សហគមន៍អន្តរជាតិ មិនត្រឹមតែអាចដកបទពិសោធពីវឌ្ឍនភាព និងភាពងាយស្រួល នៃការផលិត ដោយប្រទេសចិន និងបច្ចេកវិទ្យារបស់ចិនប៉ុណ្ណោះទេ ថែមទាំងក៏អាចទទួល អារម្មណ៍ពីតម្លៃនិងអត្ថន័យ នៃការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ពោលគឺ យើងមិនអាចឃា្លតពីគេ ហើយគេក៏មិនអាចឃ្លាតពីយើងដែរ” ៕