ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​អ៊ុយក្រែន បើកភ្លើងខៀវ ជុំវិញការ​បង្កើត​កងកម្លាំង​ថ្មី ដែល​ទទួល​បន្ទុក​លើ ​កងកម្លាំងយន្តហោះ​ដ្រូន

AFP

គៀវ៖ អគ្គសេនាធិការនៃកងទ័ពអ៊ុយក្រែន បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ (NSDC) ស្តីពីការបង្កើតកងកម្លាំងថ្មី ទទួលបន្ទុកសង្គ្រាមយន្តហោះដ្រូន។

យោងតាមអគ្គសេនាធិការ អង្គភាពថ្មី កងកម្លាំងប្រព័ន្ធយន្ដហោះដ្រូន នឹងក្លាយជាសាខា នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីថ្ងៃអង្គារ NSDC បានគាំទ្រសំណើរ របស់រដ្ឋាភិបាលក្នុងការបង្កើតកងកម្លាំងប្រព័ន្ធកងកម្លាំងយន្ដហោះដ្រូន ដោយថា ការផ្លាស់ប្តូរនេះ មានគោលបំណងពង្រឹង សមត្ថភាពរបស់កងទ័ពអ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី។

យោងតាមមន្ត្រីអ៊ុយក្រែន ក្នុងឆ្នាំនេះ ប្រទេសនេះគ្រោង នឹងផលិតយន្តហោះដ្រូនពី ១លាន ទៅ ២លានគ្រឿង ក៏ដូចជាយន្តហោះដ្រូន ចម្ងាយមធ្យមប្រហែល ១០,០០០ គ្រឿង និងយន្តហោះចម្បាំង រយៈចម្ងាយឆ្ងាយជាង ១,០០០ គ្រឿង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top