ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ បានចាត់តាំងក្រុមជំនួយការ នាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារសព របស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរត៌កមនុស្សរស់ចាបុីដងវែង ដែលបានទទួលមរណភាព នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ ។
ក្រុមគ្រួសារសព បានគោរពថ្លែងអំណរគុណ ចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក នូវទឹកចិត្តដ៏មហាវិសេសវិសាល និងក្តីសប្បុរសជាពន់ពេក ដល់លោកព្រឹទ្ធាចារ្យ ជាពិសេស បានឧបត្ថម្ភដល់ការព្យាបាលកន្លងមក ដែលជាការតបស្នងនូវគុណូបការៈដ៏ថ្លៃថ្លានេះ មានតែលើកម្រាមដៃប្រណមបួងសួង ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសេីរជូនចំពោះ សម្តេចមហាបរវធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី កុំបីឃ្លៀងឃ្លាតទ្បើយ ៕