បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានពី Axios បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបានសម្រេចចិត្ត បញ្ចេញការដឹកជញ្ជូនគ្រាប់បែកចំនួន១៨០០ គ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែលវិញ ហើយបន្ទាប់ពីត្រូវបានផ្អាកកាលពីប៉ុន្មានខែមុន ចំពេលមានការព្រួយបារម្ភអំពី ការបំផ្លិចបំផ្លាញនៅក្នុងទីក្រុង Gazan នៃទីក្រុង Rafah។
យោងតាមមន្ត្រីអាមេរិក និងអ៊ីស្រាអែលដែលមិនបញ្ចេញឈ្មោះ ដែលបាននិយាយជាមួយគេហទំព័រព័ត៌មាននោះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden មានឆន្ទៈក្នុងការបញ្ជូនគ្រាប់បែកទម្ងន់៥០០ផោន ឬ២២៦គីឡូក្រាមក្នុងមួយគ្រាប់ ដែលត្រូវបានរារាំងតាំងតែពឺខែមេសា។
នៅពេលនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានលើកឡើងពីការខកខានរបស់អ៊ីស្រាអែល ក្នុងការស្តាប់ការព្រមានថា ខ្លួនមិនគួរបើកការវាយប្រហារធំមួយ ទៅកាន់ទីក្រុង Rafah ដោយមិនគិតគូរ និងការពារជនស៊ីវិលដែល ស្ថិតនៅក្នុងសមរភូមិនោះទេ។
Axios បានស្នើថា ការមិនបង្កកមានន័យថា អាមេរិកឥឡូវនេះមិនសូវព្រួយបារម្ភថា អ៊ីស្រាអែលអាចប្រើប្រាស់គ្រាប់បែក ទាំងនោះនៅហ្គាហ្សានោះទេ ខណៈដែលខ្លួនកំពុងស្វែងរកការកែលម្អ ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តមជ្ឈិមបូព៌ា ដ៏សំខាន់របស់ខ្លួន ដែលមានភាពតានតឹងចាប់តាំងពី ការចាប់ផ្តើមនៃសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីខែតុលាឆ្នាំមុន។
គួរឲ្យដឹងដែរថាគ្រាប់បែកត្រូវបាន គេរាយការណ៍ថា នឹងត្រូវប្រគល់ឡើងវិញឱ្យក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីប្រតិបត្តិការរបស់អ៊ីស្រាអែលនៅ Rafah ត្រូវបានបញ្ចប់៕
ប្រែសម្រួល៖ ស៊ុន លី