បរទេស៖យោងតាមការចេញផ្សាយ របស់ RT កាលពីថ្ងៃពុធម្សិលមិញ ការវាយប្រហាររបស់អ៊ុយក្រែន លើស្ថានីយ៍រងដែលប្រើប្រាស់ ដោយរោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporozhye បានធ្វើឱ្យបុគ្គលិកចំនួនរុស្សី ចំនួន៨នាក់នៃរោងចក្រនេះ បានទទួលរងរបួស។
ទីក្រុងគៀវត្រូវបានគេចោទប្រកាន់ថាបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកប្រភេទ quadcopter-type kamikaze ចំនួន៣គ្រឿងនៅឯរោងចក្រ Raduga ក្នុងទីក្រុង Energodar ដែលជាទីក្រុងទទួលស្ថានីយ៍ ថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់អឺរ៉ុប។
សេចក្តីថ្លែងការណ៍បានអះអាងថា កម្មករដែលរងរបួសគឺជាផ្នែកមួយ នៃក្រុមការងារដែលកំពុងជួសជុលការ ខូចខាតដែលបណ្តាល មកពីការវាយប្រហារ របស់អ៊ុយក្រែនពីមុនហើយ យ៉ាងហោចណាស់មានកម្មករម្នាក់ត្រូវបានគេនិយាយថាមានស្ថានភាពធ្ងន់ធ្ងរជាងគេ។
គួរឲ្យដឹងដែរថាការវាយប្រហារ ដំបូងលើស្ថានីយ៍រង Raduga បានកើតឡើង កាលពីពីរសប្តាហ៍មុន ហើយត្រូវបានបញ្ជាក់ដោយ បេសកកម្មត្រួតពិនិត្យរបស់ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។ រីឯទីតាំងមួយផ្សេងទៀតដែលគេហៅថា Luch ត្រូវបានវាយប្រហារដាច់ដោយឡែក មួយផ្សេងទៀត នៅពេលបន្ទាប់មក។
Energodar ជាទីតាំងស្ថិតនៅតំបន់ Zaporozhye ដែលបានក្លាយជាផ្នែក នៃប្រទេសរុស្ស៊ីបន្ទាប់ពីការធ្វើប្រជាមតិ ក្នុងឆ្នាំ២០២២ ហើយរោងចក្រ ថាមពលនេះត្រូវបានដំណើរការដោយបុគ្គលិករុស្ស៊ី ទោះបីជាទីក្រុង Kiev នៅតែទាមទារអធិបតេយ្យភាព លើតំបន់នេះក៏ដោយ៕
ប្រែសម្រួល៖ស៊ុនលី