បរទេស៖ នៅគ្រាដែលស្ថាបនិកដឹង ពីក្តីសុបិនរបស់ពួកគេ ក្នុងការទិញយកតម្លៃ រាប់ពាន់លានដុល្លារ ជាធម្មតា ពួកគេបានធ្វើដំណើរ ចាកចេញទៅបាត់ ហើយបន្សល់ទុកឱ្យបុគ្គលិក របស់ពួកគេសម្របខ្លួន ទៅនឹងរបបដឹកនាំថ្មីមួយ ។ ប៉ុន្តែសម្រាប់លោក Mark O’Hare ដែលជាស្ថាបនិក ក្រុមហ៊ុន Preqin បាននឹងកំពុងនាំបុគ្គលិករបស់គាត់ទៅជាមួយផងដែរ បន្ទាប់ពីបានទទួល ប្រាក់នៅក្នុងការធ្វើអាជីវកម្ម រយៈពេល២១ឆ្នាំរបស់គាត់ ។
លោក O’Hare និង ភរិយារបស់គាត់ គឺលោកស្រី Lindy នឹងក្លាយជាមហាសេដ្ឋី បន្ទាប់ពីលក់ក្រុមហ៊ុនទិ ន្នន័យហិរញ្ញវត្ថុ របស់ពួកគេទៅឱ្យក្រុមហ៊ុន BlackRock ក្នុងតម្លៃ២,៥៥ពាន់លានផោន ស្មើនឹង៣,២ពាន់លានដុល្លារសហរដ្ឋអាមេរិក ។
លោក O’Hare មានវ័យ៦៥ឆ្នាំ បានបង្កើតក្រុមហ៊ុន Preqin នៅក្នុងឆ្នាំ២០០២ ដើម្បីប្រភព និងលក់ទិន្នន័យស្តីពីការ អនុវត្តការវិនិយោគទុនវិស័យឯកជន ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Preqin គឺ ជាក្រុមហ៊ុន ទិន្នន័យឯកជនមួយ នៅក្នុងចំនោមក្រុមហ៊ុនទិន្នន័យ ឯកជនជាច្រើនដែល បានរីករាយនឹងការវាយ តម្លៃខ្ពស់ក្នុងប៉ុន្មានឆ្នាំ ចុងក្រោយមកនេះ។ មាគ៌ារបស់ក្រុមហ៊ុនឆ្ពោះទៅកាន់ការទិញ យកបានតាមដានគូប្រជែងដូចជា ក្រុមហ៊ុន PitchBook ដែល Morningstar ទិញក្នុងតម្លៃ២២៥លានដុល្លារ ។
ក្រុមហ៊ុន Preqin ត្រូវបានគេរាយការណ៍មកថា ជាកម្មវត្ថុនៃការដេញថ្លៃ ពីក្រុមហ៊ុនសារជីវកម្ម Bloomberg និង S&P ។
ការទិញយកក្រុមហ៊ុន Preqin គឹជាការបង្ហាញ ពីការលក់ក្រុមហ៊ុនធំទី២របស់លោក O’Hare ក្រោយពីទទួលបាន ប្រាក់កម្រៃ២,៥លានផោនពីទីភ្នាក់ងារព័ត៌មាន Reuters សម្រាប់វេទិកាព័ត៌មាន ហិរញ្ញវត្ថុរបស់គាត់ គឺ Citywatch នៅក្នុងឆ្នាំ១៩៩៨ ។
លោក O’Hare បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា “ ក្រុមហ៊ុន BlackRock ត្រូវបានគេស្គាល់ថា ជាឧត្តមភាពក្នុងការគ្រប់គ្រង ការវិនិយោគ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ហើយរួមគ្នាយើងអាចពន្លឿន កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុង ការផ្តល់នូវទិន្នន័យទីផ្សារឯកជន និងការវិភាគកាន់តែប្រសើរឡើង ដល់អតិថិជនរបស់យើងទាំងអស់បានទូលំទូលាយ” ។
មហាសេដ្ឋីរូបនេះបាន បញ្ជាក់ថា “ខ្ញុំទន្ទឹងរង់ចាំចូលរួមជាមួយក្រុមហ៊ុន BlackRock ហើយបន្តដើរតួនាទីក្នុង ការបន្តរីកចម្រើន និងជោគជ័យរបស់ក្រុមហ៊ុន Preqin និងអតិថិជនរបស់យើង” ។
ភាគហ៊ុនចំនួន៨០ភាគរយ របស់លោក Mark និងលោកស្រី Lindy នៅក្នុងក្រុមហ៊ុន Preqin នឹងជួយឱ្យពួកគេទទួល បានប្រាក់ឈ្នួលចំនួន២,០៤ពាន់លានផោនស្មើនឹង ប្រហែល២,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយត្រូវបានគេចាត់ ទុកពួកគេស្ថិតនៅក្នុង ចំណោម មានអ្នកទ្រព្យសម្បត្តិច្រើនបំផុតទាំង ១០០នាក់ នៅចក្រភពអង់គ្លេស នៅគ្រាដែលការលក់ឈាន ដល់កម្រិតខ្ពស់ ។
ករណីនេះនឹងធ្វើឱ្យពួកគេក្លាយជាអ្នកមានទ្រព្យសម្បត្តិលើសពីមហាសេដ្ឋី Alan Sugar និង Harry Potter អ្នកនិពន្ធ J.K. Rowling ដោយមិនមែនចង់ សំដៅទៅលើលោក Larry Fink សហស្ថាបនិកនៃអ្នកគ្រប់គ្រង ទ្រព្យសម្បត្តិដែលកំពុង ទទួលបាននោះទេ ។
ទឹកប្រាក់ចំនួន៥១០លានផោនដែលនៅសេសសល់ គឺត្រូវចែករំលែកក្នុងចំណោមអ្នកគ្រប់គ្រងរបស់ ក្រុមហ៊ុន Preqin និងបុគ្គលិកប្រហែល១.៥០០នាក់ ដែលធ្វើឲ្យពួកគេមួយចំនួន បានក្លាយជាសេដ្ឋីថ្មីផងដែរ ។
គូស្នេហ៍របស់លោក O’Hare នឹងមានអ្វីៗគ្រប់យ៉ាងដើម្បីឱ្យពួកគេកាន់ តែមានភាពស្និទ្ធស្នាល ក្រោយទទួលបានទ្រព្យសម្បត្តិមហាសាលនេះ ។
គេបានដឹងថា លោក Mark O’Hare គឺជាអ្នកបើកយន្តហោះ ឯកជនក្រៅម៉ោង ហើយបានរស់រានមានជីវិត ក្រោយពីការធ្លាក់យន្តហោះ Piper Seneca ដែលមានកៅអីចំនួន៧នៅក្នុងឆ្នាំ១៩៩៩ ។
លោកស្រី Lindy ជាអតីតអ្នករចនាផ្នែកខាងក្នុង បានជួសជុលរោងមហោស្រព Thorington នៅឆ្នាំ២០១៩ ដែលជាកន្លែងមួយមានកៅចំនួន៣៥០ស្ថិតនៅក្នុងព្រៃក្បែរផ្ទះរបស់ពួកគេនៅ Suffolk ។
កាសែត Financial Times បានរាយការណ៍មកថា ប្តីប្រពន្ធមួយគូនេះបានខ្ចីប្រាក់ចំនួន២,៣លានផោននៅក្នុងឆ្នាំ២០១៩ ដើម្បីជួសជុលផ្ទះរបស់ពួកគេ ដែលមើលទៅដូចជាការផ្លាស់ប្តូរប្រាក់ចំណូលនាពេលឥឡូវនេះ ។
ថ្លែងទៅកាន់ទស្សនាវដ្ដី The Stage កាលពីឆ្នាំមុនលោកស្រី Lindy បានលើកឡើងថា គូស្នេហ៍ទាំង២សង្ឃឹមថា ថ្ងៃណាមួយពួកគេអាចធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី A Midsummer Night’s Dream របស់ក្រុមហ៊ុន Royal Shakespeare នៅឯកន្លែងរបស់ពួកគេ បន្ថែមពីលើអាជីពជាតារាតន្ត្រីនៅក្នុងស្រុក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា