ព័ត៌មានជាតិ

បង្រ្កាបការជួញ ដូរគ្រឿងញៀនជាង ២គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ ២នាក់

ភ្នំពេញ ៖ កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានសហការជាមួយស្នងការដ្ឋានរាជធានី ដោយមានការដឹកនាំនិងសម្របសម្រួល ដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរហូតឈាន ដល់បង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ២គោលដៅផ្សេងគញនា ។

ក្នុងគោលដៅទី១ ស្ថិតនៅលើផ្លូវបេតុង ខាងក្រោយផ្សារប៉េសេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គោលដៅទី២ ស្ថិតនៅសំណង់មិនរៀបរយ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនល្មើស ២នាក់៖ ១.ឈ្មោះ លាង ស្រីពេញ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ និង២.ឈ្មោះ អ៊ុយ ណារី ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ។

ចំណែក វត្ថុតាងចាប់យករួមមាន៖ ១.គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ICE) ទម្ងន់ ២០៧៨,៤២ក្រាម , ២.គ្រឿងញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់ ១៩៥,៣៦ក្រាម ។ វត្ថុតាងគ្រឿងញៀនសរុបចំនួន ២គ.ក្រ ២៧៣,៧៨ក្រាម ។

បច្ចុប្បន្នជនល្មើសខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

To Top