អ៊ីស្លាម៉ាបាដ៖ មន្ត្រីប៉ូលិសបានឲ្យដឹងថា មន្ត្រីនៃនាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) ម្នាក់ត្រូវបានសម្លាប់នៅក្នុងការ វាយប្រហារភេរវកម្មនៅទីក្រុងកំពង់ផែការ៉ាជី ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន។
អគ្គអធិការរង CTD លោក Asif Aijaz Shaikh បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ភេរវករមិនស្គាល់មុខ ដែលជិះម៉ូតូបានបើកការ បាញ់ប្រហារទៅលើមន្ត្រីជាន់ខ្ពស់ CTD នៅពេលដែលលោកកំពុង ទៅលេងមិត្តរបស់លោកនៅតំបន់ Karimabad នៃទីក្រុងការ៉ាជី ដោយធ្វើឱ្យលោករងរបួសយ៉ាងធ្ងន់ធ្ងរ និងសន្តិសុខម្នាក់ទៀត។
មន្ត្រី CTD ដែលរងរបួសបានបាត់បង់ជីវិត នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យក្បែរនោះ ដោយបន្ថែមថា អ្នកវាយប្រហារបានរត់គេចពីកន្លែងកើតហេតុ បន្ទាប់ពីការវាយប្រហារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប៉ូលីសបានឲ្យដឹងទៀតថា វាគឺជាការវាយប្រហារ ចំគោលដៅទៅលើបុគ្គលិក CTD ហើយអ្នកវាយប្រហារភេរវកម្ម បានបាញ់ប្រហារទៅលើរូបលោក បន្ទាប់ពីលោកបានចេញពីរថយន្ត ដែលការពារគ្រាប់កាំភ្លើងរបស់លោក ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
