ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ ៖ អ្នកប្រយុទ្ធថ្មីរាប់ពាន់នាក់ ត្រូវបានជ្រើសរើស ក្នុងអំឡុងពេលសង្រ្គាម ដែលកំពុងបន្ដ នៅតំបន់ហ្គាហ្សា

AFP

ហ្គាហ្សា ៖ កងពលតូច Al-Qassam ដែលជាស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ បានឲ្យដឹងថា ពួកគេបានជ្រើសរើសអ្នកប្រយុទ្ធថ្មីរាប់ពាន់នាក់ ក្នុងអំឡុងពេលសង្រ្គាម ដែលកំពុងបន្តជាមួយអ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ដោយបានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុង សង្គ្រាមប្រសិនបើចាំបាច់ ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ លោក Abu Obaida អ្នកនាំពាក្យរបស់កងពលតូច Al-Qassam បានឲ្យដឹងថា កងពលតូចបានគ្រប់គ្រងដើម្បី “ជ្រើសរើសអ្នកប្រយុទ្ធថ្មីរាប់ពាន់នាក់ពីជួរគាំទ្រក្នុងអំឡុងពេលសង្រ្គាម ហើយរាប់ពាន់នាក់ទៀតត្រូវបានរៀបចំ ដើម្បីចូលរួមក្នុងសង្គ្រាមនៅពេលចាំបាច់” ។

លោក Obaida បានលើកឡើងថា “សមត្ថភាពរបស់មនុស្សនៃកងពលតូច Al-Qassam គឺស្ថិតក្នុងទម្រង់ល្អឥតខ្ចោះ ហើយសមត្ថភាពប្រយុទ្ធ និងការស៊ូទ្រាំរបស់អ្នកប្រយុទ្ធរបស់យើងកាន់តែរឹងមាំ និងអស្ចារ្យជាងមុន” ។

លោកបានបន្ដថា កងពលតូចចំនួន ២៤ នៃក្រុម Al-Qassam ត្រូវបានចូលរួមក្នុងសមរភូមិពីភាគខាងជើងឆ្ងាយ ទៅភាគខាងត្បូងឆ្ងាយនៃតំបន់ហ្គាហ្សា រួមជាមួយនឹងក្រុមប្រដាប់អាវុធ និងក្រុមជីហាត ពីក្រុមតស៊ូដទៃទៀត។

លោក​បាន​បន្ថែម​ថា ក្រុម​តស៊ូ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្គាហ្សា បាន​បង្កើន​សមត្ថភាព​ការពារ​របស់​ពួកគេ និង​កែច្នៃ​អាវុធ​យុទ្ធភណ្ឌ និង​គ្រាប់​រ៉ុក្កែត​របស់​កងទ័ព​អ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top