ព័ត៌មានអន្តរជាតិ

អ៊ីតាលី មានអ្នកឆ្លងថ្មី ជាង៦.០០០ នាក់ ខណៈដែលតួលេខ អ្នកស្លាប់ហក់ ឡើងជិត ៥.០០០នាក់

រ៉ូម៖ ទីភ្នាក់ងារព័ត៌ានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ថា អ៊ីតាលី បានរាយការណ៍មកថា មានករណីថ្មីនៃអ្នកឆ្លងជំងឺចំនួន៦.៥៥៧នាក់ គិតត្រឹមថ្ងៃសៅរ៍ ហើយការកើនឡើងសរុបមានចំនួន៥៣.៥៧៨នាក់គិតចាប់តាំងពីពេលផ្ទុះជំងឺលើកដំបូង នៅតំបន់ភាគខាងជើងរបស់ខ្លួន កាលពីថ្ងៃទី២១ ខែ កុម្ភៈ ។ នេះបើយោងតាមទិន្នន័យចុងក្រោយ ដែលបានផ្តល់ដោយ នាយកដ្ឋានការពារជនស៊ីវិល ដែលទទួលខុសត្រូវលើការសង្គ្រោះបន្ទាន់ជំងឺ COVID-19 ។

លើសពីនេះ ពលរដ្ឋ៧៩៣នាក់បានស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសអ៊ីតាលី នៅក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ ដែលនាំឲ្យតួលេខ នៃអ្នកស្លាប់របស់ពលរដ្ឋ នៅក្នុងប្រទេសកើនឡើងដល់៤.៨២៥នាក់ ។ ចំនួននៃអ្នកឆ្លងវីរុសកូរ៉ូណា បានកើនឡើងដល់ ៤២.៦៨១ នាក់ ដោយមិនបាន រាប់បញ្ចូល ទាំងអ្នកជះសះស្បើយ និងអ្នកស្លាប់នោះទេ ។

បច្ចុប្បន្ននេះ មានអ្នកវិជ្ជមានចំនួន៤២.៦៨១នាក់ ហើយមានប្រមាណ២២.១១៦នាក់ ស្ថិតនៅក្នុងផ្ទះ និងអ្នកផ្សេងទៀត ចំនួន ១៧.៧០៨ នាក់ នៅសម្រាកមន្ទីរពេទ្យ និង ២.៨៥៧ នាក់ នៅក្នុងមណ្ឌលថែទាំសុខភាព ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top