ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង បដិសេធការអះអាង នៃការវាយប្រហារ លើមន្ទីរពេទ្យ កុមារក្នុងទីក្រុងគៀវ

Xinhua

គៀវ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការអះអាង នៃការវាយប្រហារ របស់ប្រទេសនេះទៅលើមន្ទីរ ពេទ្យកុមារក្នុងទីក្រុងគៀវ។

លោក Peskov បានឲ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ី ត្រូវបានធ្វើឡើងប្រឆាំង នឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគោលដៅយោធាដែលទាក់ទង នឹងសក្តានុពលយោធា របស់អ៊ុយក្រែន។

លោក​បាន​បដិសេធ​រាល់​ការ​ វាយ​ប្រហារ​លើ​គោល ​ដៅ​ជន​ស៊ីវិល​ ហើយ​បាន​ឲ្យដឹងថា​មន្ទីរ​ពេទ្យ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ការ​ធ្លាក់​ចុះ​ដោយ​មីស៊ីលប្រឆាំង ​មីស៊ីលរបស់​អ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងថា “សាក្សីជាច្រើននាក់ និងប្រភពផ្សេងទៀត” បានបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវបានវាយប្រហារ ដោយមីស៊ីលពីដីទៅអាកាស ដែលផលិតដោយលោកខាងលិច ពីប្រព័ន្ធការពារដែន អាកាសអ៊ុយក្រែន ដែលបានបាញ់ចេញ។

ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ពូទីន បានឲ្យដឹងនៅលើបណ្ដាញ Telegram ថាមន្ទីរពេទ្យកុមារ Okhmatdyt ក្នុងទីក្រុងគៀវ ត្រូវបានវាយប្រហារ ដោយមីស៊ីលរុស្ស៊ី កាលពីថ្ងៃចន្ទ ដោយបន្ថែមថា ការវាយប្រហារ បានសម្លាប់មនុស្ស ៣៨នាក់ និងរបួស ១៩០នាក់ នេះបើយោងតាមព័ត៌មានបឋម។

ប៉ូលិសជាតិនៃប្រទេសអ៊ុយក្រែន បានឲ្យដឹងថាចំនួនអ្នកស្លាប់ នៅក្នុងការវាយប្រហារ ដោយមីស៊ីលរុស្ស៊ីកាលពីថ្ងៃច័ន្ទលើ អ៊ុយក្រែន បានកើនឡើងដល់ ៤២នាក់ក្នុងនោះមានកុមារ ៤នាក់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top